4. កុំដេក កុំសម្រាកឡើយ
5. គឺខំប្រឹងរើបម្រះឲ្យទាល់តែរួចខ្លួន ដូចឈ្លូស និងបក្សីខំប្រឹងរំដោះខ្លួន ឲ្យរួចពីអន្ទាក់របស់ព្រាន។
6. កូនកំជិលអើយ ចូរទៅមើលស្រមោច ហើយពិចារណាអំពីការរស់នៅរបស់វា រួចយកមេរៀនពីវាទៅ។
7. វាគ្មានអ្នកត្រួតត្រា គ្មានមេកើយ គ្មានថៅកែទេ
8. តែនៅរដូវក្ដៅវាប្រមូលចំណី នៅរដូវចម្រូត វាសន្សំស្បៀងទុក។
9. ជនកំជិលអើយ តើអ្នកនៅតែដេកដល់ណាទៀត? តើដល់អង្កាល់ទើបភ្ញាក់ឡើង?
10. អ្នកចង់ដេកថែមបន្តិច ចង់ដំអក់បន្តិច ដេកឱបដៃបន្តិច។
11. ធ្វើដូច្នេះ អ្នកនឹងខ្វះខាត ហើយធ្លាក់ខ្លួនក្រភ្លាម ដោយមិនដឹងខ្លួន ដូចមានចោរចូលលួចប្លន់។
12. អ្នកណាដើរសាបព្រោះពាក្យមិនពិត អ្នកនោះជាមនុស្សចោលម្សៀត និងទុច្ចរិត
13. គេមិចភ្នែក លើកដៃលើកជើងជាសញ្ញា
14. មានចិត្តពាលហើយរិះគិតធ្វើអាក្រក់គ្រប់ពេលវេលា និងបង្កជំលោះ។
15. ហេតុនេះ គេមុខជាវិនាសយ៉ាងទាន់ហន់ ព្រមទាំងត្រូវអន្តរាយមួយរំពេចរកអ្វីមកកែកុនពុំបាន។
16. មានអំពើប្រាំមួយ ឬប្រាំពីរយ៉ាង ដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យ ហើយមិនអាចទ្រាំទ្របានគឺ:
17. ការវាយឫកខ្ពស់ ការពោលពាក្យកុហក ការបង្ហូរឈាមជនស្លូតត្រង់
18. ការរិះគិតធ្វើអំពើទុច្ចរិត ការរត់ទៅប្រព្រឹត្តអំពើអាក្រក់
19. ធ្វើជាសាក្សីក្លែងក្លាយ ដែលពោលពាក្យមិនពិត និងការបង្កជំលោះបំបាក់បំបែកបងប្អូន។
20. កូនអើយ ចូរស្ដាប់ឱវាទរបស់ឪពុក កុំចោលដំបូន្មានរបស់ម្ដាយ។
21. ចូរចងចាំទុកក្នុងចិត្ត ចូររក្សាជាប់នឹងខ្លួនដូចគ្រឿងអលង្ការ។
22. ពេលកូនទៅណាមកណាដំបូន្មាននេះនាំផ្លូវកូន ការពារកូនក្នុងពេលដេក ហើយសារស័ព្ទជាមួយកូននៅពេលកូនភ្ញាក់