1. កូនអើយ ប្រសិនបើកូនធានាបងប្អូនណាម្នាក់ដែលជំពាក់បំណុលគេ
2. ប្រសិនបើកូនបានសន្យាផ្ទាល់មាត់ និងជាប់សម្ដីក្នុងរឿងនេះ
3. បានសេចក្ដីថា កូនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់បងប្អូននោះហើយ។ ដូច្នេះ កូនត្រូវតែទៅជួបអ្នកនោះ ហើយអង្វរករ និងរំអុកសុំរំដោះខ្លួនឲ្យរួច
4. កុំដេក កុំសម្រាកឡើយ
5. គឺខំប្រឹងរើបម្រះឲ្យទាល់តែរួចខ្លួន ដូចឈ្លូស និងបក្សីខំប្រឹងរំដោះខ្លួន ឲ្យរួចពីអន្ទាក់របស់ព្រាន។
6. កូនកំជិលអើយ ចូរទៅមើលស្រមោច ហើយពិចារណាអំពីការរស់នៅរបស់វា រួចយកមេរៀនពីវាទៅ។
7. វាគ្មានអ្នកត្រួតត្រា គ្មានមេកើយ គ្មានថៅកែទេ
8. តែនៅរដូវក្ដៅវាប្រមូលចំណី នៅរដូវចម្រូត វាសន្សំស្បៀងទុក។
9. ជនកំជិលអើយ តើអ្នកនៅតែដេកដល់ណាទៀត? តើដល់អង្កាល់ទើបភ្ញាក់ឡើង?