10. ស្ត្រីគ្រប់លក្ខណ៍កម្ររកបានណាស់ នាងមានតម្លៃលើសពេជ្រទៅទៀត។
11. ស្វាមីទុកចិត្តលើនាង នាងតែងតែធ្វើឲ្យស្វាមីចម្រុងចម្រើន។
12. នាងតែងតែផ្ដល់សុភមង្គលឲ្យស្វាមីអស់មួយជីវិត គឺនាងមិនធ្វើឲ្យស្វាមីជួបអពមង្គលឡើយ។
13. នាងខិតខំរកអំបោះ និងសូត្រ មកត្បាញរវៃយ៉ាងស្វាហាប់។
14. នាងនាំអាហារមកពីឆ្ងាយ ដូចនាវាដឹកទំនិញ។
15. នាងក្រោកពីព្រលឹម រៀបចំបាយទឹកឲ្យអស់អ្នកដែលរស់នៅក្នុងផ្ទះ ហើយចាត់ចែងការងារឲ្យស្រីបម្រើធ្វើ។
16. នាងរិះគិតពិចារណា ហើយទៅទិញចម្ការមួយ រួចនាងយកប្រាក់ដែលខ្លួនរកបាន ទៅទិញទំពាំងបាយជូរមកដាំ។
17. នាងប្រឹងប្រែងធ្វើការយ៉ាងស្វាហាប់ មិនឲ្យទំនេរដៃឡើយ។
18. នាងឃើញកិច្ចការរបស់នាងបានចម្រើនឡើង នាងធ្វើការទាំងយប់ ក្រោមពន្លឺចង្កៀង។
19. នាងកាន់ខ្នាររវៃអំបោះ រួចនាងបោះត្រល់ត្បាញ។
20. នាងចែកទានដល់ជនក្រីក្រ ហើយជួយជនទុគ៌ត។
21. នៅរដូវរងា នាងមិនភ័យបារម្ភអ្វីឡើយ ដ្បិតអ្នកនៅក្នុងផ្ទះរបស់នាង សុទ្ធតែមានសំលៀកបំពាក់យ៉ាងកក់ក្ដៅគ្រប់ៗគ្នា។
22. នាងត្បាញភួយសម្រាប់ខ្លួនឯង នាងមានសំលៀកបំពាក់ល្អៗដែលមានពណ៌ស្រស់។
23. ស្វាមីរបស់នាងជាមនុស្សដែលគេគោរពរាប់អាន គាត់ចូលរួមក្នុងក្រុមព្រឹទ្ធាចារ្យរបស់ស្រុក។
24. នាងដេរសម្លៀកបំពាក់លក់ ហើយក៏ដេរខ្សែក្រវាត់លក់ឲ្យអ្នកជំនួញដែរ។