14. ស្ដេចដែលវិនិច្ឆ័យទោសប្រជារាស្ត្រក្រីក្រ ដោយយុត្តិធម៌ រមែងពង្រឹងអំណាចរហូតតទៅ។
15. ការវាយប្រដៅ និងការស្ដីបន្ទោស រមែងធ្វើឲ្យមនុស្សមានប្រាជ្ញា រីឯក្មេងដែលគេបណ្ដោយឲ្យធ្វើអ្វីតាមចិត្ត តែងតែបំបាក់មុខម្ដាយ។
16. កាលណាមនុស្សអាក្រក់មានអំណាចកាន់តែច្រើនយ៉ាងណា អំពើអាក្រក់ក៏កើនឡើងកាន់តែច្រើនយ៉ាងនោះដែរ ប៉ុន្តែ មនុស្សសុចរិតនឹងឃើញពួកគេអន្តរាយ។
17. ចូរវាយប្រដៅកូន នោះវានឹងមិនធ្វើឲ្យអ្នកព្រួយបារម្ភអ្វីឡើយ ផ្ទុយទៅវិញ វានឹងធ្វើឲ្យអ្នកសប្បាយចិត្ត។
18. ពេលណាគ្មាននិមិត្តហេតុដ៏អស្ចារ្យពីព្រះជាម្ចាស់ទេ ប្រជាជននឹងជ្រួលច្របល់ រីឯអ្នកដែលប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ ពិតជាមានសុភមង្គល។
19. គេមិនអាចប្រដៅខ្ញុំបម្រើនឹងពាក្យសម្ដីបានទេ ដ្បិតទោះបីវាយល់ក្ដី ក៏វាមិនធ្វើតាមដែរ។
20. ប្រសិនបើអ្នកឃើញនរណាម្នាក់និយាយមិនចេះគិត តោងដឹងថា យើងអាចទុកចិត្តលើមនុស្សខ្លៅជាងទុកចិត្តអ្នកនោះ។
21. បើអ្នកទំរើសខ្ញុំបម្រើខ្លាំងពេក កាលវានៅពីក្មេង ថ្ងៃក្រោយវា នឹងមិនស្ដាប់បង្គាប់អ្នកឡើយ។
22. មនុស្សឆាប់ខឹងរមែងបង្កជំលោះ រីឯអ្នកដែលមានចិត្តកំរោល រមែងប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។
23. អំនួតរបស់មនុស្សរមែងធ្វើឲ្យគេបាក់មុខ រីឯអ្នកដែលចិត្តសុភាពរាបសា តែងតែទទួលកិត្តិយស។
24. អ្នកណាសមគំនិតជាមួយចោរ អ្នកនោះស្អប់ខ្លួនឯងព្រោះគេដឹងថា ខ្លួនត្រូវបណ្ដាសា តែមិនហ៊ានធ្វើជាសាក្សីទេ។
25. ភ័យខ្លាចមនុស្ស រមែងធ្វើឲ្យខ្លួនជាប់អន្ទាក់ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់តែងតែបានសេចក្ដីសុខ។
26. មនុស្សជាច្រើនចង់ផ្គាប់ចិត្តចៅហ្វាយ ប៉ុន្តែ មានតែព្រះអម្ចាស់ទេ ដែលរកយុត្តិធម៌ឲ្យមនុស្សគ្រប់ៗរូប។
27. មនុស្សសុចរិតមិនចូលចិត្តនឹងមនុស្សទុច្ចរិតទេ រីឯមនុស្សអាក្រក់ក៏មិនចូលចិត្តនឹងមនុស្សទៀងត្រង់ដែរ។