17. អ្នកដែលមានទោស ព្រោះសម្លាប់គេ ទោះបីគ្មាននរណាតាមចាប់ក៏ដោយ ក៏គង់តែអ្នកនោះត្រូវធ្លាក់ក្នុងរណ្ដៅដែរ។
18. អ្នកដែលដើរតាមផ្លូវទៀងត្រង់រមែងបានសុខ រីឯអ្នកដែលដើរតាមផ្លូវវៀចវេរ មុខជាធ្លាក់ទៅក្នុងផ្លូវនោះមិនខាន។
19. អ្នកដែលខំធ្វើស្រែចម្ការតែងតែមានអាហារបរិបូណ៌ រីឯអ្នកខ្ជិលច្រអូសរមែងធ្លាក់ខ្លួនក្រតោកយ៉ាក។
20. មនុស្សស្មោះត្រង់តែងតែទទួលពរបរិបូណ៌ រីឯអ្នកដែលគិតតែពីខំប្រឹងរកទ្រព្យឲ្យបានធ្វើជាអ្នកមានឆាប់ៗ រមែងទទួលទោស។
21. មិនត្រូវកាត់ក្ដីដោយរើសមុខឡើយ ក៏ប៉ុន្តែ មានចៅក្រមខ្លះកាត់ក្ដីដោយអយុត្តិធម៌ ដើម្បីដូរបាយមួយចាន។
22. មនុស្សលោភលន់គិតតែពីខំប្រឹងស្វែងរកទ្រព្យសម្បត្តិ ដោយឥតដឹងថា គេនឹងធ្លាក់ខ្លួនក្រឡើយ។
23. អ្នកណាស្ដីបន្ទោសគេ ថ្ងៃក្រោយ គេនឹងដឹងគុណ លើសអ្នកដែលនិយាយបញ្ជោរ។
24. អ្នកណាលួចទ្រព្យឪពុកម្ដាយ ដោយគិតថាគ្មានបាបទេ អ្នកនោះមិនខុសពីចោរប្លន់ឡើយ។
25. អ្នកមានចិត្តលោភលន់រមែងបង្កជំលោះ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់ តែងតែបានចម្រើនឡើង។
26. អ្នកណាទុកចិត្តលើខ្លួនឯង អ្នកនោះជាមនុស្សល្ងង់ខ្លៅ រីឯអ្នកដែលដើរដោយប្រាជ្ញា រមែងមានសេចក្ដីសុខ។
27. អ្នកណាចែកទានដល់ជនក្រីក្រ អ្នកនោះនឹងមិនខ្វះខាតអ្វីឡើយ រីឯអ្នកដែលមិនរវល់នឹងអ្នកក្រ តែងតែទទួលបណ្ដាសាជាច្រើន។