18. អ្នកថែដើមឧទុម្ពរនឹងបានបរិភោគផ្លែ រីឯអ្នកយកចិត្តទុកដាក់បម្រើចៅហ្វាយ នឹងទទួលកិត្តិយស។
19. មនុស្សអាចឆ្លុះមើលឃើញមុខរបស់ខ្លួននៅក្នុងទឹក ហើយអាចឃើញចិត្តរបស់ខ្លួនដោយសម្លឹងមើលអ្នកដទៃ។
20. ស្ថានមនុស្សស្លាប់ និងរណ្ដៅមច្ចុរាជ តែងតែទទួលយកជីវិតមនុស្សមិនចេះស្កប់យ៉ាងណា ចិត្តប៉ងប្រាថ្នារបស់មនុស្សក៏មិនចេះស្កប់យ៉ាងនោះដែរ។
21. គេអាចស្គាល់តម្លៃមាស និងប្រាក់ ដោយដុតក្នុងភ្លើង រីឯមនុស្សវិញ គេអាចស្គាល់តម្លៃដោយសារកេរ្តិ៍ឈ្មោះ។
22. ទោះបីដាក់មនុស្សខ្លៅនៅក្នុងត្បាល់ ហើយយកអង្រែមកបុកដូចគេបុកអង្ករក៏ដោយ ក៏គេពុំអាចយកភាពខ្លៅចេញពីអ្នកនោះបានដែរ។
23. ចូរស្គាល់ចៀមនីមួយៗរបស់អ្នកឲ្យបានច្បាស់ ចូរថែទាំហ្វូងសត្វរបស់អ្នកឲ្យបានដិតដល់។
24. ទ្រព្យសម្បត្តិមិនស្ថិតស្ថេរគង់វង្សរហូតទេ រីឯកិត្តិយសក៏មិននៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅដែរ។
25. ចូរកាត់ស្មៅនៅក្នុងចម្ការ ទុកជាចំណីសម្រាប់សត្វ។ ពេលស្មៅថ្មីកំពុងដុះ ត្រូវទៅប្រមូលស្មៅពីភ្នំមកទុក។
26. អ្នកអាចមានសំលៀកបំពាក់ ដោយសាររោមចៀមរបស់អ្នក ហើយអ្នកអាចទិញចម្ការថ្មីដោយសារលក់ចៀមឈ្មោល។
27. ចូរយកទឹកដោះដ៏បរិបូណ៌របស់ពពែ ធ្វើជាអាហារចិញ្ចឹមជីវិតអ្នក និងគ្រួសាររបស់អ្នក ព្រមទាំងស្រីបម្រើរបស់អ្នក។