14. ទ្វារតែងតែវិលជាប់នឹងត្រចៀកទ្វារ រីឯមនុស្សកំជិលនៅននៀលជាប់នឹងគ្រែជានិច្ច។
15. មនុស្សខ្ជិលច្រអូសលូកដៃក្នុងចាន តែពុំយកម្ហូបមកដាក់ក្នុងមាត់ទេ ដោយត្អូញថាហត់ពេក។
16. មនុស្សខ្ជិលនឹកស្មានថាខ្លួនមានប្រាជ្ញា លើសមនុស្សប្រាំពីរនាក់ ដែលចេះឆ្លើយដោយវាងវៃ។
17. ជ្រៀតជ្រែកចូលក្នុងជំលោះរបស់អ្នកដទៃ ប្រៀបដូចជាដេញចាប់ត្រចៀកឆ្កែ ដែលកំពុងរត់។
18. អ្នកណាបោកបញ្ឆោតគេ រួចពោលថា «ខ្ញុំគ្រាន់តែធ្វើលេង»
19. អ្នកនោះប្រៀបដូចជាមនុស្សកំរោលចូល ដែលចោលអង្កត់អុសជុំវិញខ្លួន ហើយបាញ់ព្រួញ ដើម្បីសម្លាប់គេ។
20. ពេលណាអស់អុស ភ្លើងក៏រលត់ ពេលណាអស់មនុស្សនិយាយមួលបង្កាច់គេ ជំលោះក៏បាត់អស់ដែរ។
21. មនុស្សអុជអាលធ្វើឲ្យមានជំលោះកាន់តែខ្លាំងឡើងៗ ប្រៀបដូចជាធ្យូង និងអុស ដែលធ្វើឲ្យភ្លើងរឹតតែឆេះឡើង។
22. ពាក្យសម្ដីរបស់មនុស្សអុជអាល ប្រៀបដូចជាចំណីយ៉ាងឆ្ងាញ់ជាប់ចិត្ត។
23. សម្ដីផ្អែមល្ហែម តែចិត្តអាក្រក់ ប្រៀបដូចជាប្រាក់ដែលស្រោបលើភាជន៍ធ្វើពីដីឥដ្ឋ។
24. មនុស្សស្អប់គេតែងតែនិយាយលាក់ពុត រីឯក្នុងចិត្ត មានសុទ្ធតែគំនិតបោកប្រាស់។
25. កាលណាគេនិយាយដោយទន់ភ្លន់ កុំទុកចិត្តគេឲ្យសោះ ដ្បិតចិត្តរបស់គេមានពេញទៅដោយការស្អប់ខ្ពើមគ្រប់យ៉ាង។
26. ទោះបីអ្នកនោះចេះលាក់បាំងចិត្តស្អប់របស់ខ្លួនក៏ដោយ មនុស្សគ្រប់គ្នាគង់តែឃើញចិត្តអាក្រក់របស់គេ។
27. អ្នកណាជីករណ្ដៅ អ្នកនោះនឹងត្រូវធ្លាក់ក្នុងរណ្ដៅ ហើយអ្នកណាប្រមៀលថ្ម អ្នកនោះនឹងត្រូវថ្មរមៀលកិនវិញ។
28. បើយើងនិយាយមួលបង្កាច់នរណា បានសេចក្ដីថាយើងស្អប់អ្នកនោះ ហើយបើយើងនិយាយបញ្ចើចបញ្ចើអ្នកណា យើងនឹងធ្វើឲ្យអ្នកនោះត្រូវអន្តរាយ។