សុភាសិត 25:7-11 Khmer Standard Version (KHSV)

7. ប្រសិន​បើ​គេ​ប្រាប់​អ្នក​ថា «សូម​អញ្ជើញ​មក​អង្គុយ​នៅ​ទី​នេះ» ប្រសើរ​ជាង​គេ​បំបាក់​មុខ​អ្នក​នៅ​ចំពោះ​មុខ​អ្នក​ធំ។

8. កុំ​ប្រញាប់​យក​រឿង‌រ៉ាវ​អ្វី​ដែល​អ្នក​បាន​ឃើញ ទៅ​ប្ដឹង​ចៅ‌ក្រម​ឡើយ ដ្បិត​ប្រសិន​បើ​ចុង​ចោទ​ទម្លាក់​កំហុស​មក​លើ​អ្នក​វិញ តើ​អ្នក​ដោះ‌សា​ខ្លួន​ដូច​ម្ដេច​បាន!

9. បើ​មាន​ទំនាស់​ជា​មួយ​អ្នក​ជិត​ខាង ចូរ​ជជែក​គ្នា​រក​ខុស​ត្រូវ​ទៅ តែ​កុំ​បង្ហើប​សេចក្ដី​ដែល​អ្នក​ក្រៅ​បាន​ខ្សឹប​ប្រាប់​អ្នក​ឡើយ

10. ក្រែង​លោ​អ្នក​នោះ​ដឹង​ឮ គេ​ដៀល​អ្នក ហើយ​អ្នក​ត្រូវ​អាម៉ាស់​ងើប​មុខ​មិន​រួច។

11. និយាយ​ត្រូវ​តាម​កាលៈ‌ទេសៈ មាន​តម្លៃ​ដូច​បន្តោង​ពេជ្រ​ព្យួរ​ជាប់​នឹង​ខ្សែ​ក​មាស ឬ​ប្រាក់។

សុភាសិត 25