22. ដ្បិតពួកគេនឹងត្រូវវិនាសយ៉ាងទាន់ហន់ ហើយគ្មាននរណាដឹងថា តើព្រះអម្ចាស់ ឬស្ដេច ដាក់ទោសពួកគេយ៉ាងណាទេ។
23. អ្នកប្រាជ្ញពោលទៀតថា: ពេលកាត់ក្ដីមិនត្រូវរើសមុខអ្នកណាឡើយ។
24. បើចៅក្រមនិយាយទៅកាន់ឧក្រិដ្ឋជនថា “អ្នកគ្មានទោសទេ!” ប្រជាជននឹងដាក់បណ្ដាសាចៅក្រមនោះ ហើយប្រជាជាតិនានាក៏ស្អប់ចៅក្រមនោះដែរ។
25. ផ្ទុយទៅវិញ អ្នកដែលដាក់ទោសជនឧក្រិដ្ឋមុខជាបានសុខ ព្រមទាំងទទួលពរ និងសុភមង្គល។
26. ចម្លើយស្មោះត្រង់ជាភស្ដុតាងនៃសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ។
27. ចូរបំពេញកិច្ចការខាងក្រៅផ្ទះ និងបង្ហើយការងារនៅឯស្រែចម្ការសិន រួចសឹមសង់ផ្ទះ។
28. កុំចោទប្រកាន់អ្នកដទៃដោយគ្មានហេតុផល ហើយក៏កុំនិយាយកុហក បោកបញ្ឆោតគេដែរ។
29. កុំពោលថា «គេប្រព្រឹត្តចំពោះខ្ញុំបែបណា ខ្ញុំនឹងប្រព្រឹត្តចំពោះគេវិញបែបនោះដែរ ខ្ញុំនឹងតបស្នងដល់គេម្នាក់ៗ តាមអំពើដែលពួកគេបានប្រព្រឹត្ត»។
30. ខ្ញុំបានដើរជិតចម្ការរបស់មនុស្សកំជិលម្នាក់ ហើយខ្ញុំក៏បានដើរជិតចម្ការទំពាំងបាយជូររបស់មនុស្សឥតគំនិតម្នាក់ដែរ។
31. មានបន្លា និងស្មៅដុះពាសពេញ រីឯរបងក៏រលំដួលអស់។
32. ខ្ញុំពិចារណាមើលអ្វីៗដែលខ្ញុំបានឃើញ ហើយដកស្រង់បានមេរៀនដូចតទៅ:
33. អ្នកចង់ដេកថែមបន្តិច ចង់ដំអក់បន្តិច និងដេកឱបដៃបន្តិច។