9. កុំប្រដៅមនុស្សខ្លៅ ព្រោះគេនឹងមើលងាយពាក្យប្រកបដោយសុភនិច្ឆ័យរបស់អ្នក។
10. កុំដកបង្គោលព្រំចម្ការចាស់ឡើយ ហើយក៏កុំបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ
11. ដ្បិតព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពនឹងការពារគេ ព្រះអង្គប្រឆាំងនឹងអ្នក ដើម្បីរកយុត្តិធម៌ឲ្យគេ។
12. ចូរយកចិត្តទុកដាក់ទទួលការអប់រំ ហើយត្រងត្រាប់ស្ដាប់សេចក្ដីដែលគ្រូបង្រៀន។
13. កុំរុញរានឹងវាយប្រដៅកូនឡើយ ទោះបីអ្នកវាយវានឹងរំពាត់ ក៏វាមិនស្លាប់ដែរ។
14. បើអ្នកវាយវា អ្នកនឹងជួយការពារវាឲ្យរួចពីស្លាប់។
15. កូនអើយ បើកូនមានប្រាជ្ញា ឪពុកសប្បាយចិត្តណាស់។
16. បើកូនពោលពាក្យទៀងត្រង់ នោះឪពុកនឹងមានអំណរយ៉ាងខ្លាំង។
17. កុំចង់យកតម្រាប់តាមមនុស្សបាបឡើយ តែត្រូវកោតខ្លាចព្រះអម្ចាស់ ទាំងយប់ទាំងថ្ងៃ
18. ធ្វើដូច្នេះ កូននឹងមានអនាគតភ្លឺស្វាង ហើយមិនអស់សង្ឃឹមឡើយ។
19. កូនអើយ ចូរស្ដាប់ឪពុក នោះកូននឹងទៅជាមនុស្សមានប្រាជ្ញា ហើយកូនជំពាក់ចិត្តនឹងផ្លូវទៀងត្រង់។
20. កុំសេពគប់នឹងមនុស្សប្រមឹក ឬមនុស្សល្មោភស៊ីឡើយ
21. ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភស៊ី រមែងធ្លាក់ខ្លួនក្រ ហើយមនុស្សខ្ជិលច្រអូសរមែងខ្វះសំលៀកបំពាក់។
22. ចូរស្ដាប់ឪពុក ព្រោះគាត់បង្កើតអ្នកមក ហើយកុំមើលងាយម្ដាយ ក្នុងកាលគាត់ចាស់ជរា។
23. ចូរស្វែងរកសេចក្ដីពិត ហើយរក្សាទុកឲ្យជាប់លាប់។ ចូរស្វែងរកប្រាជ្ញា ការអប់រំ និងការពិចារណា