26. កូនអើយ ចូរទុកចិត្តលើឪពុក ហើយពេញចិត្តយកតម្រាប់តាមឪពុក។
27. ស្រីពេស្យាប្រៀបបាននឹងរណ្ដៅដ៏ជ្រៅ រីឯប្រពន្ធគេប្រៀបបាននឹងអណ្ដូងដ៏ចង្អៀត។
28. ស្រីនោះចាំស្ទាក់នៅតាមផ្លូវ ដូចចោរស្ទាក់ចាំប្លន់ វាធ្វើឲ្យប្រុសជាច្រើនក្បត់ប្រពន្ធ។
29. តើអ្នកដែលត្រូវគេមើលងាយ អ្នកដែលគេនឹកហួសចិត្ត អ្នកដែលរករឿងឈ្លោះ អ្នករអ៊ូរទាំ អ្នកដែលត្រូវគេវាយដោយឥតហេតុ អ្នកក្រហមភ្នែកជានរណា?
30. គឺអ្នកវក់នឹងស្រា អ្នកដែលចូលចិត្តស្រាខ្លាំង។
31. កុំចាប់ចិត្តនឹងស្រាដែលមានពណ៌ស្រស់ល្អ ធ្វើឲ្យកែវភ្លឺថ្លា ហើយហូរចូលក្នុងបំពង់កយ៉ាងស្រួលនោះឡើយ។
32. នៅទីបំផុត ស្រានោះធ្វើឲ្យអ្នកឈឺចាប់ដូចពស់អាសិរពិសចឹក។
33. ភ្នែករបស់អ្នកព្រិល មើលអ្វីៗឃើញសុទ្ធតែចម្លែកទាំងអស់ ហើយអ្នកនឹងនិយាយឥតដឹងខុសត្រូវ។
34. អ្នកនឹងប្រៀបដូចជាមនុស្សដេកនៅកណ្ដាលសមុទ្រ និងដូចមនុស្សដេកនៅលើចុងក្ដោងសំពៅ។
35. អ្នកនឹងពោលថា: «បើគេវាយខ្ញុំ ក៏ខ្ញុំមិនឈឺ បើគេសំពងខ្ញុំ ក៏ខ្ញុំមិនដឹងខ្លួនដែរ។ ពេលណាខ្ញុំដឹងខ្លួន ខ្ញុំនឹងទៅរកផឹកទៀត»។