23. ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងកូនជញ្ជីងមិនត្រឹមត្រូវទេ ហើយការបំបាត់ភ្នែកជញ្ជីងក៏ព្រះអង្គមិនសព្វព្រះហឫទ័យដែរ។
24. ព្រះអម្ចាស់តែងតែដឹកនាំដំណើរជីវិតរបស់មនុស្ស ប៉ុន្តែ មនុស្សពុំអាចស្គាល់ទិសដៅនៃជីវិតរបស់ខ្លួនបានទេ។
25. ចូររិះគិតឲ្យបានដិតដល់ មុននឹងសន្យាថ្វាយអ្វីមួយទៅព្រះជាម្ចាស់ ដើម្បីកុំឲ្យស្ដាយក្រោយ។
26. ស្ដេចមានប្រាជ្ញាតែងតែកំចាត់មនុស្សអាក្រក់ ហើយដាក់ទោសពួកគេឥតប្រណី។
27. វិញ្ញាណរបស់មនុស្សជាចង្កៀង ដែលមកពីព្រះអម្ចាស់ ចង្កៀងនោះបំភ្លឺរហូតដល់ជម្រៅចិត្តរបស់គេ។
28. សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ រមែងជួយការពារស្ដេច ហើយទ្រង់ពង្រឹងរាជសម្បត្តិបានដោយសារយុត្តិធម៌។
29. កម្លាំងជាអំនួតរបស់យុវជន រីឯសក់ស្កូវជាកិត្តិយសរបស់មនុស្សចាស់។