11. សូម្បីតែកូនក្មេងក៏អាចបង្ហាញឲ្យគេឃើញនូវកិរិយាល្អត្រឹមត្រូវរបស់វា តាមអំពើដែលវាប្រព្រឹត្តដែរ។
12. ត្រចៀកសម្រាប់ស្ដាប់ និងភ្នែកសម្រាប់មើល សុទ្ធតែព្រះអម្ចាស់បង្កើតមកដូចគ្នា។
13. បើអ្នកគិតតែពីដេក អ្នកមុខជាធ្លាក់ខ្លួនក្រ បើអ្នកចង់មានអាហារគ្រប់គ្រាន់ ចូរក្រោកឡើងពីព្រលឹម។
14. អ្នកទិញតែងពោលថា «របស់នេះមិនល្អទេ! របស់នេះមិនល្អទេ!» លុះចេញផុតទៅ គាត់សរសើរខ្លួនឯង។
15. មាសក៏សម្បូណ៌ ពេជ្រក៏សម្បូណ៌ ប៉ុន្តែ ពាក្យសម្ដីប្រកបដោយប្រាជ្ញាមានតម្លៃលើសអ្វីៗទាំងអស់។
16. បើមានគេមកធានាសងបំណុលជំនួសនរណាម្នាក់ ចូរទារយកអាវធំរបស់គេទុកជារបស់បញ្ចាំ ព្រោះគេបានធានាមនុស្សដែលអ្នកមិនស្គាល់។
17. អាហារដែលបានមកពីការបញ្ឆោតឆ្ងាញ់តែមុនដំបូងទេ ក្រោយមក អាហារនោះក្លាយទៅជាដុំគ្រួសក្នុងមាត់វិញ។
18. យោបល់ល្អរមែងធ្វើឲ្យគម្រោងការបានសម្រេច មុននឹងធ្វើសង្គ្រាម ត្រូវរិះគិតឲ្យបានដិតដល់ជាមុន។
19. អ្នកនិយាយដើមគេរមែងបើកកកាយការសម្ងាត់ កុំសេពគប់ជាមួយអ្នកដែលនិយាយច្រើនពេក។
20. អ្នកណាប្រទេចផ្ដាសាឪពុកម្ដាយ ជីវិតរបស់អ្នកនោះនឹងរលត់ ដូចចង្កៀងនៅក្នុងទីងងឹត។
21. អ្នកណាប្រមូលទ្រព្យសម្បត្តិបានរហ័សពេក ទៅថ្ងៃក្រោយ អ្នកនោះមិនបានទទួលព្រះពរឡើយ។
22. កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ តែត្រូវផ្ញើជីវិតលើព្រះអម្ចាស់ នោះព្រះអង្គនឹងសង្គ្រោះអ្នក។
23. ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងកូនជញ្ជីងមិនត្រឹមត្រូវទេ ហើយការបំបាត់ភ្នែកជញ្ជីងក៏ព្រះអង្គមិនសព្វព្រះហឫទ័យដែរ។
24. ព្រះអម្ចាស់តែងតែដឹកនាំដំណើរជីវិតរបស់មនុស្ស ប៉ុន្តែ មនុស្សពុំអាចស្គាល់ទិសដៅនៃជីវិតរបស់ខ្លួនបានទេ។
25. ចូររិះគិតឲ្យបានដិតដល់ មុននឹងសន្យាថ្វាយអ្វីមួយទៅព្រះជាម្ចាស់ ដើម្បីកុំឲ្យស្ដាយក្រោយ។