1. សុរារមែងធ្វើឲ្យមនុស្សក្អេងក្អាង ហើយគ្រឿងស្រវឹងតែងតែធ្វើឲ្យមនុស្សឡូឡា។ មនុស្សប្រមឹកមិនអាចធ្វើជាអ្នកប្រាជ្ញបានឡើយ។
2. កំហឹងរបស់ស្ដេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ អ្នកដែលធ្វើឲ្យស្ដេចខ្ញាល់ រមែងនាំឲ្យខ្លួនមានទោស។
3. អ្នកណាដកខ្លួនចេញឆ្ងាយពីជំលោះ អ្នកនោះតែងតែទទួលកិត្តិយស រីឯមនុស្សល្ងីល្ងើជាអ្នកពូកែឈ្លោះ។
4. នៅរដូវវស្សា មនុស្សកំជិលមិនភ្ជួរមិនរាស់ទេ លុះដល់រដូវចម្រូត គេរកអ្វីច្រូតពុំបានឡើយ។
5. គំនិតរបស់មនុស្សជ្រៅដូចបាតសមុទ្រ មានតែមនុស្សឈ្លាសវៃប៉ុណ្ណោះ ដែលចេះស្រង់យកគំនិតនោះ។
6. មនុស្សជាច្រើនអះអាងថាខ្លួនសប្បុរស តែមនុស្សគួរឲ្យទុកចិត្តពិបាករកណាស់។
7. មនុស្សសុចរិតតែងតែរស់នៅ ដោយទៀងត្រង់ ហើយកូនរបស់គាត់រមែងទទួលសុភមង្គល។
8. កាលណាស្ដេចប្រកបដោយយុត្តិធម៌គង់លើរាជ្យបល្ល័ង្ក ទ្រង់ពិចារណាឃើញអំពើអាក្រក់ភ្លាម។
9. តើអ្នកណាអាចពោលថា «ខ្ញុំមានចិត្តបរិសុទ្ធ ខ្ញុំគ្មានបាបទាល់តែសោះ»?