សុភាសិត 2:8-20 Khmer Standard Version (KHSV)

8. ព្រះ‌អង្គ​ជួយ​ការពារអស់​អ្នក​ដែល​ដើរ​តាម​គន្លង​ធម៌ហើយ​ថែ‌រក្សា​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ។

9. ប្រសិន​បើ​កូន​ស្ដាប់​ឪពុកកូន​នឹង​យល់​អំពី​មាគ៌ា​ដ៏​សុចរិតទៀង​ត្រង់ និង​ត្រឹម​ត្រូវពោល​គឺ​អ្វីៗ​ទាំង​អស់​ដែល​នាំ​មក​នូវ​សុភមង្គល។

10. ដូច្នេះ កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញាហើយ​កូន​នឹង​មាន​ចិត្ត​ត្រេក‌អរ​ដោយ​ចេះ​ដឹង។

11. ការ​ចេះ​គិត​ពិចារណា​នឹង​ការពារ​កូនហើយ​ការ​ដឹង​ខុស​ត្រូវ​នឹង​ថែ‌រក្សា​កូន

12. មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​មាគ៌ា​អាក្រក់ឬ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្សដែល​ពោល​ពាក្យ​ខិល‌ខូច

13. ឬ​មនុស្ស​ដែល​បោះ‌បង់​ផ្លូវ​ទៀង​ត្រង់ហើយ​បែរ​ទៅ​រក​ផ្លូវ​ងងឹត​នោះ​ឡើយ។

14. ជន​ទាំង​នោះ​សប្បាយ​ចិត្ត​តែ​នឹងប្រព្រឹត្ត​អំពើ​អាក្រក់ហើយ​ត្រេក‌ត្រអាល​តែ​នឹង​អំពើ​ខិល‌ខូច។

15. អ្វីៗ​ដែល​គេ​ធ្វើ សុទ្ធ​តែ​វៀច‌វេរមាគ៌ា​របស់​គេ​មិន​ដែល​ត្រង់​ទាល់​តែ​សោះ។

16. ធ្វើ​ដូច្នេះ កូន​នឹង​មិន​ចាញ់​ពាក្យ​ផ្អែម‌ល្ហែមរបស់​ស្ត្រី​ដទៃ ដែល​មិន​មែន​ជា​ភរិយា​របស់​កូន

17. គឺ​ស្ត្រី​ផិត​ប្ដី​របស់​ខ្លួននិង​ក្បត់​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់។

18. អាកប្ប​កិរិយា​របស់​ស្ត្រី​បែប​នេះរមែង​បណ្ដាល​ឲ្យ​គ្រួសារ​របស់​ខ្លួន​ស្លាប់និង​នាំ​គេ​ឯង​ឲ្យ​វិនាស​បាត់‌បង់។

19. ជន​ណា​ភប់‌ប្រសព្វ​ជា​មួយ​ស្ត្រី​នេះក៏​ត្រូវ​អន្តរាយ​រួម​ជា​មួយ​នាង​ដែរគឺ​រក​ផ្លូវ​ទៅ​កាន់​ជីវិត​មិន​ឃើញ​ទេ។

20. ដូច្នេះ ចូរ​កូន​រើស​យក​មាគ៌ា​របស់​មនុស្ស​ល្អនិង​យក​តម្រាប់​តាម​មនុស្ស​សុចរិត

សុភាសិត 2