6. មានតែព្រះអម្ចាស់ទេដែលប្រទានប្រាជ្ញា។ចំណេះវិជ្ជា និងការដឹងខុសត្រូវសុទ្ធតែមកពីព្រះអង្គទាំងអស់។
7. ព្រះអង្គជួយមនុស្សទៀងត្រង់ហើយធ្វើជាខែលការពារអស់អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ។
8. ព្រះអង្គជួយការពារអស់អ្នកដែលដើរតាមគន្លងធម៌ហើយថែរក្សាអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។
9. ប្រសិនបើកូនស្ដាប់ឪពុកកូននឹងយល់អំពីមាគ៌ាដ៏សុចរិតទៀងត្រង់ និងត្រឹមត្រូវពោលគឺអ្វីៗទាំងអស់ដែលនាំមកនូវសុភមង្គល។
10. ដូច្នេះ កូននឹងទៅជាមនុស្សមានប្រាជ្ញាហើយកូននឹងមានចិត្តត្រេកអរដោយចេះដឹង។
11. ការចេះគិតពិចារណានឹងការពារកូនហើយការដឹងខុសត្រូវនឹងថែរក្សាកូន
12. មិនឲ្យធ្លាក់ទៅក្នុងមាគ៌ាអាក្រក់ឬធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សដែលពោលពាក្យខិលខូច
13. ឬមនុស្សដែលបោះបង់ផ្លូវទៀងត្រង់ហើយបែរទៅរកផ្លូវងងឹតនោះឡើយ។
14. ជនទាំងនោះសប្បាយចិត្តតែនឹងប្រព្រឹត្តអំពើអាក្រក់ហើយត្រេកត្រអាលតែនឹងអំពើខិលខូច។
15. អ្វីៗដែលគេធ្វើ សុទ្ធតែវៀចវេរមាគ៌ារបស់គេមិនដែលត្រង់ទាល់តែសោះ។