11. ការចេះគិតពិចារណានឹងការពារកូនហើយការដឹងខុសត្រូវនឹងថែរក្សាកូន
12. មិនឲ្យធ្លាក់ទៅក្នុងមាគ៌ាអាក្រក់ឬធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សដែលពោលពាក្យខិលខូច
13. ឬមនុស្សដែលបោះបង់ផ្លូវទៀងត្រង់ហើយបែរទៅរកផ្លូវងងឹតនោះឡើយ។
14. ជនទាំងនោះសប្បាយចិត្តតែនឹងប្រព្រឹត្តអំពើអាក្រក់ហើយត្រេកត្រអាលតែនឹងអំពើខិលខូច។
15. អ្វីៗដែលគេធ្វើ សុទ្ធតែវៀចវេរមាគ៌ារបស់គេមិនដែលត្រង់ទាល់តែសោះ។
16. ធ្វើដូច្នេះ កូននឹងមិនចាញ់ពាក្យផ្អែមល្ហែមរបស់ស្ត្រីដទៃ ដែលមិនមែនជាភរិយារបស់កូន
17. គឺស្ត្រីផិតប្ដីរបស់ខ្លួននិងក្បត់សម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់។
18. អាកប្បកិរិយារបស់ស្ត្រីបែបនេះរមែងបណ្ដាលឲ្យគ្រួសាររបស់ខ្លួនស្លាប់និងនាំគេឯងឲ្យវិនាសបាត់បង់។
19. ជនណាភប់ប្រសព្វជាមួយស្ត្រីនេះក៏ត្រូវអន្តរាយរួមជាមួយនាងដែរគឺរកផ្លូវទៅកាន់ជីវិតមិនឃើញទេ។
20. ដូច្នេះ ចូរកូនរើសយកមាគ៌ារបស់មនុស្សល្អនិងយកតម្រាប់តាមមនុស្សសុចរិត
21. ដ្បិតមនុស្សទៀងត្រង់នឹងរស់នៅក្នុងស្រុកនេះហើយមនុស្សឥតកំហុសនឹងនៅស្ថិតស្ថេររហូតតទៅ។
22. រីឯមនុស្សពាលវិញព្រះជាម្ចាស់នឹងកាត់កាល់ពួកគេចេញពីស្រុកហើយព្រះអង្គក៏ដកមនុស្សល្មើសវិន័យចេញពីស្រុកដែរ។