1. កូនអើយ ចូរចងចាំដំបូន្មានរបស់ឪពុកកុំភ្លេចសេចក្ដីដែលឪពុកផ្ដែផ្ដាំនេះឡើយ
2. ចូរផ្ទៀងត្រចៀកស្ដាប់ប្រាជ្ញាហើយផ្ចង់ចិត្តពិចារណាឲ្យយល់។
3. ចូរយកតម្រិះមកធ្វើជាជំនួយហើយយកការដឹងខុសត្រូវមកធ្វើជាទីពឹង។
4. ចូរខំប្រឹងស្វែងរកប្រាជ្ញាដូចស្វែងរកប្រាក់ និងដូចជីកដីរកកំណប់។
5. ធ្វើដូច្នេះ ទើបកូនយល់អំពីការគោរពកោតខ្លាចព្រះអម្ចាស់ព្រមទាំងអាចស្គាល់ព្រះអង្គបានទៀតផង។
6. មានតែព្រះអម្ចាស់ទេដែលប្រទានប្រាជ្ញា។ចំណេះវិជ្ជា និងការដឹងខុសត្រូវសុទ្ធតែមកពីព្រះអង្គទាំងអស់។