សុភាសិត 2:1-13 Khmer Standard Version (KHSV)

1. កូន​អើយ ចូរ​ចង​ចាំ​ដំបូន្មាន​របស់​ឪពុកកុំ​ភ្លេច​សេចក្ដី​ដែល​ឪពុក​ផ្ដែផ្ដាំ​នេះ​ឡើយ

2. ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ប្រាជ្ញាហើយ​ផ្ចង់​ចិត្ត​ពិចារណា​ឲ្យ​យល់។

3. ចូរ​យក​តម្រិះ​មក​ធ្វើ​ជា​ជំនួយហើយ​យក​ការ​ដឹង​ខុស​ត្រូវ​មក​ធ្វើ​ជា​ទី​ពឹង។

4. ចូរ​ខំ​ប្រឹង​ស្វែង​រក​ប្រាជ្ញាដូច​ស្វែង​រក​ប្រាក់ និង​ដូច​ជីក​ដី​រក​កំណប់។

5. ធ្វើ​ដូច្នេះ ទើប​កូន​យល់​អំពី​ការ​គោរពកោត​ខ្លាច​ព្រះ‌អម្ចាស់ព្រម​ទាំង​អាច​ស្គាល់​ព្រះ‌អង្គ​បាន​ទៀត​ផង។

6. មាន​តែព្រះ‌អម្ចាស់​ទេ​ដែល​ប្រទាន​ប្រាជ្ញា។ចំណេះ​វិជ្ជា និង​ការ​ដឹង​ខុស​ត្រូវសុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ​ទាំង​អស់។

7. ព្រះ‌អង្គ​ជួយ​មនុស្ស​ទៀង​ត្រង់ហើយ​ធ្វើ​ជា​ខែល​ការពារអស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ។

8. ព្រះ‌អង្គ​ជួយ​ការពារអស់​អ្នក​ដែល​ដើរ​តាម​គន្លង​ធម៌ហើយ​ថែ‌រក្សា​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ។

9. ប្រសិន​បើ​កូន​ស្ដាប់​ឪពុកកូន​នឹង​យល់​អំពី​មាគ៌ា​ដ៏​សុចរិតទៀង​ត្រង់ និង​ត្រឹម​ត្រូវពោល​គឺ​អ្វីៗ​ទាំង​អស់​ដែល​នាំ​មក​នូវ​សុភមង្គល។

10. ដូច្នេះ កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញាហើយ​កូន​នឹង​មាន​ចិត្ត​ត្រេក‌អរ​ដោយ​ចេះ​ដឹង។

11. ការ​ចេះ​គិត​ពិចារណា​នឹង​ការពារ​កូនហើយ​ការ​ដឹង​ខុស​ត្រូវ​នឹង​ថែ‌រក្សា​កូន

12. មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​មាគ៌ា​អាក្រក់ឬ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្សដែល​ពោល​ពាក្យ​ខិល‌ខូច

13. ឬ​មនុស្ស​ដែល​បោះ‌បង់​ផ្លូវ​ទៀង​ត្រង់ហើយ​បែរ​ទៅ​រក​ផ្លូវ​ងងឹត​នោះ​ឡើយ។

សុភាសិត 2