4. ទ្រព្យសម្បត្តិរមែងធ្វើឲ្យមានមិត្តភក្ដិច្រើន រីឯអ្នកក្រវិញ មិត្តភក្ដិតែងតែបោះបង់ចោល។
5. សាក្សីក្លែងក្លាយចៀសមិនផុតពីទណ្ឌកម្មទេ រីឯមនុស្សកុហកភូតភរក៏មិនរួចខ្លួនដែរ។
6. មនុស្សជាច្រើនចូលចិត្តបញ្ជោរអ្នកធំ ហើយម្នាក់ៗចូលចិត្តចងមិត្តនឹងអ្នកជូនជំនូន។
7. មនុស្សក្រីក្រគ្មានបងប្អូនណាម្នាក់រាប់រកទេ លើសពីនេះទៀត មិត្តភក្ដិក៏បោះបង់ចោលដែរ កាលណាត្រូវការរកគេ គេគេចបាត់អស់។