19. មនុស្សកំរោលឃោរឃៅរមែងទទួលពិន័យ បើមិនដាក់ទោសជននោះទេ អ្នកនឹងបណ្ដោយឲ្យគេនៅតែមានកំរោលដដែល។
20. ចូរស្ដាប់ឱវាទ និងទទួលការប្រៀនប្រដៅ នោះអ្នកនឹងមានប្រាជ្ញា។
21. មនុស្សគិតគូរគម្រោងការជាច្រើន ក៏ប៉ុន្តែ មានតែគម្រោងការរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ដែលសម្រេចជារូបរាង។
22. ចិត្តស្មោះត្រង់ជាគុណសម្បត្តិរបស់មនុស្ស ហេតុនេះហើយបានជាមនុស្សក្រីក្រប្រសើរជាងមនុស្សកុហក។
23. ការគោរពកោតខ្លាចព្រះអម្ចាស់នាំទៅរកជីវិត អ្នកធ្វើដូច្នេះនឹងបានសប្បាយ ហើយដេកលក់យ៉ាងស្កប់ស្កល់ឥតមានកង្វល់អ្វីឡើយ។
24. មនុស្សខ្ជិលច្រអូសលូកដៃក្នុងចាន តែពុំយកម្ហូបមកដាក់ក្នុងមាត់ទេ។
25. បើអ្នកវាយមនុស្សចំអកឡកឡឺយ អ្នកនឹងធ្វើឲ្យមនុស្សភ្លើចេះកែគំនិត។ បើអ្នកស្ដីបន្ទោសមនុស្សឆ្លាត អ្នកនឹងធ្វើឲ្យគេយល់អំពីចំណេះ។
26. អ្នកណាធ្វើបាបឪពុក ហើយបណ្ដេញម្ដាយរបស់ខ្លួន អ្នកនោះជាកូនដែលនាំឲ្យអាម៉ាស់មុខ និងអាប់យស។
27. កូនអើយ! បើអ្នកលែងស្ដាប់ការប្រៀនប្រដៅ អ្នកមុខជាវង្វេងចេញឆ្ងាយពីចំណេះដឹង។
28. ជនពាលធ្វើជាសាក្សីតែងតែប្រមាថយុត្តិធម៌ ព្រោះមនុស្សអាក្រក់និយមពោលពាក្យទុច្ចរិត។
29. មនុស្សចំអកឡកឡឺយត្រូវតែទទួលទោស រីឯមនុស្សល្ងង់ខ្លៅត្រូវរំពាត់ស៊ីខ្នង។