15. មនុស្សឈ្លាសវៃរមែងរកបានចំណេះ រីឯមនុស្សមានប្រាជ្ញាតែងតែស្ដាប់ ដើម្បីស្វែងរកចំណេះ។
16. ជំនូនអាចបើកផ្លូវឲ្យមនុស្សចូលទៅជិតអ្នកធំបាន។
17. ដើមចោទតែងតែយល់ថា ក្ដីរបស់ខ្លួនត្រឹមត្រូវ លុះចុងចោទមកដល់ គេឲ្យដើមចោទនោះបង្ហាញភស្ដុតាង។
18. ការស្បថស្បែអាចបញ្ឈប់ជំលោះ ហើយអារកាត់រឿងរ៉ាវរវាងអ្នកមានអំណាចផង។
19. ពេលបងប្អូនណាម្នាក់របួសផ្លូវចិត្ត នោះពិបាកចូលទៅជិតជាងវាយយកទីក្រុងមួយ ដែលមានកំពែងរឹងមាំទៅទៀត។ រីឯជំលោះប្រៀបបាននឹងរនុកទ្វារដែកមួយ។
20. មនុស្សអាចរកអាហារបាន ដោយសារពាក្យសម្ដី ហើយអ្វីៗដែលគេនិយាយធ្វើឲ្យគេអាចចិញ្ចឹមជីវិតបាន។
21. ស្លាប់ ឬរស់ ព្រោះតែសម្ដី អ្នកណាចូលចិត្តនិយាយ អ្នកនោះត្រូវទទួលផលពីពាក្យសម្ដីរបស់ខ្លួន។
22. អ្នកណារកបានប្រពន្ធ ក៏ដូចជារកឃើញសុភមង្គល ដែលជាព្រះអំណោយទានមកពីព្រះអម្ចាស់ដែរ។
23. ជនក្រីក្រតែងតែពោលពាក្យអង្វរករ រីឯអ្នកមានឆ្លើយតបទាំងគំរោះគំរើយ។
24. អ្នកណាមានមិត្តភក្ដិច្រើន អ្នកនោះរមែងកើតទុក្ខ តែមិត្តភក្ដិខ្លះមានចិត្តស្មោះត្រង់លើសបងប្អូនបង្កើតទៅទៀត។