15. អ្នកដែលចាត់ទុកមនុស្សជាប់ទោសថាគ្មានទោស និងអ្នកដែលចាត់ទុកមនុស្សគ្មានកំហុសថាមានកំហុស មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ។
16. ប្រាក់នៅក្នុងដៃមនុស្សខ្លៅគ្មានប្រយោជន៍អ្វីទេ ព្រោះទិញប្រាជ្ញាមិនបាន ដ្បិតអ្នកនោះមិនចេះគិត ពិចារណាអ្វីសោះ។
17. កល្យាណមិត្តតែងតែស្រឡាញ់គ្នាគ្រប់ពេលវេលា រីឯបងប្អូនវិញតែងតែចាំជួយគ្នាក្នុងពេលមានទុក្ខធុរៈ។
18. អ្នកណាធានាសងបំណុលជួសអ្នកដទៃ អ្នកនោះមិនចេះគិតពិចារណាទេ។
19. អ្នកដែលចូលចិត្តសន្សំរឿងរមែងចូលចិត្តអំពើបាប អ្នកណានិយាយអួតបំប៉ោង អ្នកនោះស្វែងរកមហន្តរាយ។
20. មនុស្សមានកលល្បិចមិនស្គាល់សុភមង្គលទេ ហើយមនុស្សសម្ដីអាក្រក់រមែងជួបគ្រោះកាច។
21. អ្នកណាបង្កើតកូនល្ងីល្ងើ អ្នកនោះស្គាល់តែទុក្ខព្រួយ រីឯឪពុករបស់មនុស្សលេលាមិនដែលស្គាល់អំណរសប្បាយទេ។
22. ចិត្តសប្បាយរមែងនាំឲ្យជាសះស្បើយ រីឯចិត្តព្រួយរមែងធ្វើឲ្យរីងរៃ។
23. មនុស្សអាក្រក់លួចទទួលសំណូក ដើម្បីបង្ខូចយុត្តិធម៌។
24. ប្រាជ្ញារមែងនៅក្បែរមនុស្សឈ្លាសវៃ រីឯមនុស្សល្ងីល្ងើវិញ គិតតែពីសម្លឹងមើលអ្វីដែលខ្លួនឈោងមិនដល់។