27. មនុស្សចោលម្សៀតគិតតែពីប្រព្រឹត្តអំពើអាក្រក់ អណ្ដាតរបស់គេប្រៀបដូចជាភ្លើងឆេះបំផ្លាញ។
28. មនុស្សទុយ៌សរមែងបង្កជំលោះ ហើយអ្នកអុជអាលរមែងបំផ្លាញមិត្តភាព។
29. មនុស្សឃោរឃៅតែងតែបោកបញ្ឆោតមិត្តសម្លាញ់របស់ខ្លួន ដើម្បីនាំគេឲ្យដើរក្នុងផ្លូវអាក្រក់។
30. អ្នកណាបិទភ្នែក ហើយខាំបបូរមាត់ អ្នកនោះក៏ដូចជាបានប្រព្រឹត្តអំពើអាក្រក់ ដែលខ្លួនគ្រោងទុករួចហើយ។
31. សក់ស្កូវជាមកុដដ៏រុងរឿង មានតែមនុស្សសុចរិតទេ ដែលទទួលមកុដនេះ។
32. មនុស្សមិនចេះខឹងប្រសើរជាងវីរបុរស រីឯមនុស្សចេះទប់ចិត្ត ប្រសើរជាងអ្នកវាយយកបានទីក្រុងមួយ។
33. មនុស្សតែងតែរកគ្រូគន់គូរមើលជោគវាសនា ប៉ុន្តែ គឺព្រះអម្ចាស់ទេ ដែលសម្រេចអ្វីៗទាំងអស់។