19. មនុស្សអាក្រក់មុខជាអោនកាយ គោរពមនុស្សល្អ ហើយឈរចាំនៅមាត់ទ្វារផ្ទះរបស់មនុស្សសុចរិត។
20. អ្នកក្រីក្រតែងតែមានគេស្អប់ សូម្បីតែអ្នកជិតដិតក៏មិនរាប់អានដែរ រីឯអ្នកមានវិញ សម្បូណ៌អ្នករាប់អានណាស់។
21. អ្នកណាមើលងាយអ្នកដទៃ អ្នកនោះជាមនុស្សបាប រីឯអ្នកដែលមានចិត្តមេត្តាដល់ជនក្រីក្រ នឹងមានសុភមង្គល។
22. អស់អ្នកដែលមានបំណងអាក្រក់តែងតែត្រូវវង្វេង រីឯអ្នកដែលមានបំណងល្អរមែងមានចិត្តសប្បុរស និងស្មោះត្រង់។
23. អ្នកណាធ្វើការ អ្នកនោះតែងតែទទួលប្រាក់ចិញ្ចឹមជីវិត រីឯអ្នកដែលពូកែព្រោកប្រាជ្ញរមែងធ្លាក់ខ្លួនក្រ។
24. សម្បត្តិស្ដុកស្ដម្ភជារង្វាន់របស់មនុស្សមានប្រាជ្ញា រីឯមនុស្សល្ងង់ខ្លៅនៅតែល្ងង់ខ្លៅដដែល។
25. សាក្សីដែលគេទុកចិត្តតែងតែជួយសង្គ្រោះជីវិតមនុស្សច្រើន រីឯអ្នកដែលស្រដីចេញនូវពាក្យកុហករមែងនាំឲ្យវិនាស។
26. អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ អ្នកនោះមានទីបង្អែកដ៏រឹងមាំ ហើយព្រះអង្គធ្វើជាជម្រកដល់កូនចៅរបស់គេ។
27. ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃជីវិត ហើយការពារខ្លួនឲ្យរួចផុតពីអន្ទាក់របស់សេចក្ដីស្លាប់។
28. ព្រះមហាក្សត្របានរុងរឿងដោយសារមានប្រជារាស្ត្រ តែបើប្រជារាស្ត្រចុះអន់ថយ ស្ដេចក៏អស់អំណាចដែរ។