13. អ្នកណាមើលងាយព្រះបន្ទូល អ្នកនោះរមែងមានទោស រីឯអ្នកដែលគោរពព្រះបញ្ជាតែងតែទទួលរង្វាន់។
14. ការប្រៀនប្រដៅរបស់មនុស្សសុចរិតជាប្រភពនៃជីវិត ហើយការពារជីវិតឲ្យរួចពីអន្ទាក់នៃសេចក្ដីស្លាប់។
15. មនុស្សចេះគិតពិចារណាតែងតែមានគេគោរព រីឯមនុស្សដែលគេទុកចិត្តមិនបានតែងតែវិនាស។
16. មនុស្សឆ្លាតរមែងគិតមុននឹងគូរ រីឯមនុស្សខ្លៅតែងតែលាតត្រដាងភាពល្ងីល្ងើរបស់ខ្លួន។
17. អ្នកនាំសារដែលជាមនុស្សអាក្រក់ តែងតែធ្លាក់ខ្លួនអន្តរាយ រីឯទូតដ៏ស្មោះត្រង់តែងតែនាំសេចក្ដីសុខ។
18. អ្នកដែលមិនទទួលការអប់រំរមែងធ្លាក់ខ្លួនក្រ ហើយត្រូវគេមើលងាយ រីឯអ្នកដែលសុខចិត្តទទួលការស្ដីប្រដៅ តែងតែមានកិត្តិយស។
19. សេចក្ដីប៉ងប្រាថ្នាដែលបានសម្រេច រមែងនាំឲ្យសប្បាយចិត្ត រីឯមនុស្សខ្លៅមិនចូលចិត្តលះបង់គំនិតអាក្រក់របស់ខ្លួនចោលទេ។
20. នៅជាមួយមនុស្សមានប្រាជ្ញានាំឲ្យខ្លួនមានប្រាជ្ញា តែសេពគប់ជាមួយមនុស្សខ្លៅ នាំឲ្យខ្លួនទៅជាមនុស្សអាក្រក់។
21. មនុស្សមានបាបតែងតែជួបនឹងទុក្ខវេទនា រីឯមនុស្សសុចរិតតែងតែទទួលសុភមង្គលទុកជារង្វាន់។
22. មនុស្សសប្បុរសតែងតែមានមត៌កទុកចែកឲ្យកូនចៅ រីឯមនុស្សបាបតែងតែប្រមូលទ្រព្យទុកសម្រាប់មនុស្សសុចរិត។