6. មនុស្សសុចរិតរមែងទទួលពរ រីឯមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។
7. គេតែងតែដឹងគុណមនុស្សសុចរិតជានិច្ច រីឯមនុស្សទុច្ចរិត សូម្បីតែឈ្មោះក៏គ្មាននរណានឹកឃើញផង។
8. មនុស្សមានប្រាជ្ញាតែងតែយកចិត្តទុកដាក់ស្ដាប់ដំបូន្មាន រីឯមនុស្សនិយាយទទឹងទទែងតែងតែរត់ទៅរកភាពអន្តរាយ។
9. អ្នកដើរតាមផ្លូវទៀងត្រង់តែងតែបានសុខសាន្ត រីឯអ្នកដើរតាមផ្លូវវៀចវេរ នឹងត្រូវគេរកមុខឃើញ។
10. អ្នកលាក់សេចក្ដីពិតរមែងធ្វើឲ្យអ្នកដទៃអំពល់ទុក្ខ រីឯមនុស្សនិយាយទទឹងទទែងតែងតែរត់ទៅរកភាពអន្តរាយ។
11. ពាក្យសម្ដីរបស់មនុស្សសុចរិតជាប្រភពនៃជីវិត រីឯមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។
12. ចិត្តស្អប់រមែងបង្កជំលោះ រីឯចិត្តស្រឡាញ់រមែងគ្របបាំងកំហុសទាំងអស់។
13. គេអាចសម្គាល់មនុស្សមានប្រាជ្ញា តាមរយៈពាក្យសម្ដីដ៏ឆ្លាតវាងវៃ រីឯមនុស្សនិយាយដោយឥតគិតពិចារណា រមែងត្រូវរំពាត់។