24. យើងបានហៅអ្នករាល់គ្នា តែអ្នករាល់គ្នាធ្វើមិនឮ យើងបានបោយដៃហៅអ្នករាល់គ្នា តែអ្នករាល់គ្នាធ្វើព្រងើយ។
25. ដោយអ្នករាល់គ្នាបោះបង់ចោលពាក្យទូន្មានរបស់យើង ហើយមិនព្រមទទួលយោបល់ពីយើងទេនោះ
26. ពេលណាអ្នករាល់គ្នាមានមហន្តរាយយើងនឹងសើច ហើយពេលណាអ្នករាល់គ្នាជួបភ័យអាសន្ន យើងនឹងចំអកឲ្យអ្នករាល់គ្នាវិញជាមិនខាន។
27. ពេលណាភ័យអាសន្នកើតមានដល់អ្នករាល់គ្នាដូចខ្យល់ព្យុះ ហើយមហន្តរាយកើតមានដល់អ្នករាល់គ្នា ដូចខ្យល់កំបុតត្បូង ពេលណាសេចក្ដីតប់ប្រមល់ និងទុក្ខវេទនាសង្កត់សង្កិនអ្នករាល់គ្នា
28. ពេលនោះ អ្នករាល់គ្នាមុខជាស្រែកអង្វរឲ្យយើងជួយ តែយើងមិនឆ្លើយតបទេ អ្នករាល់គ្នានឹងស្វែងរកយើង តែរកមិនឃើញឡើយ។
29. អ្នករាល់គ្នាស្អប់ការចេះដឹង អ្នករាល់គ្នាមិនសុខចិត្តគោរពកោតខ្លាចព្រះអម្ចាស់
30. អ្នករាល់គ្នាមិនព្រមទទួលយោបល់ពីយើង ហើយមើលងាយដំបូន្មានទាំងប៉ុន្មានរបស់យើងថែមទៀតផង។
31. អ្នករាល់គ្នានឹងទទួលផលស្របតាមកិរិយាមារយាទរបស់ខ្លួន ហើយអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត នឹងនាំឲ្យអ្នករាល់គ្នាឆ្អែតឆ្អន់
32. ដ្បិតចិត្តរឹងរូសរបស់មនុស្សល្ងង់ នឹងធ្វើឲ្យគេបាត់បង់ជីវិត ហើយចិត្តអួតអាងរបស់មនុស្សលេលា នឹងធ្វើឲ្យគេវិនាស។
33. រីឯអ្នកដែលស្ដាប់យើង នឹងរស់នៅយ៉ាងសុខដុមរមនា ឥតភ័យខ្លាចទុក្ខលំបាកអ្វីឡើយ។