សាស្ដា 7:7-12 Khmer Standard Version (KHSV)

7. ពេល​ណា​អ្នក​ប្រាជ្ញ​ប្រើ​អំណាចសង្កត់‌សង្កិន​អ្នក​ដទៃអ្នក​ប្រាជ្ញ​នោះ​ក្លាយ​ទៅ​ជា​មនុស្ស​លេលាហើយ​សំណូក​ក៏​រមែង​ធ្វើ​ឲ្យមនុស្ស​ពុក​រលួយ​ដែរ។

8. បង្ហើយ​ការ‌ងារ​អ្វី​មួយ វិសេស​ជាង​ចាប់​ផ្ដើមចិត្ត​អត់‌ធ្មត់ ក៏​វិសេស​ជាង​ចិត្ត​អួត​បំប៉ោង​ដែរ។

9. កុំ​ឆាប់​មាន​ចិត្ត​មួម៉ៅ​ឡើយដ្បិត​មាន​តែ​មនុស្ស​លេលា​ប៉ុណ្ណោះដែល​រហ័ស​មួម៉ៅ។

10. មិន​ត្រូវ​ពោល​ថា «ហេតុ​អ្វី​បាន​សម័យ​បុរាណ​ប្រសើរ​ជាង​សព្វ​ថ្ងៃ?» ដ្បិត​សំណួរ​បែប​នេះ​មិន​មែន​មក​ពី​ប្រាជ្ញា​ទេ។

11. ប្រាជ្ញា​មាន​តម្លៃ​ដូច​កេរ‌មត៌ក ហើយ​តែងតែ​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។

12. ស្ថិត​នៅ​ក្រោម​ម្លប់​ប្រាជ្ញា​ក៏​ដូច​ជា​ស្ថិត​នៅ​ក្រោម​ម្លប់​របស់​ប្រាក់​ដែរ។ គុណ​ប្រយោជន៍​នៃ​ចំណេះ​ដឹង​មាន​ដូច​ត​ទៅ: ប្រាជ្ញា​តែងតែ​ផ្ដល់​អាយុ​យឺន‌យូរ​ដល់​អ្នក​ដែល​មាន​ប្រាជ្ញា។

សាស្ដា 7