1. កេរ្តិ៍ឈ្មោះល្អប្រសើរជាងទឹកអប់ដ៏ក្រអូបហើយថ្ងៃស្លាប់ ក៏ប្រសើរជាងថ្ងៃកើតដែរ។
2. ចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខប្រសើរជាងចូលទៅក្នុងផ្ទះដែលគេជប់លៀងដ្បិតអ្នកដែលនៅរស់ត្រូវចងចាំថា សេចក្ដីស្លាប់ជាចុងបញ្ចប់របស់មនុស្សគ្រប់ៗរូប។
3. ទុក្ខព្រួយប្រសើរជាងសើចសប្បាយដ្បិតទឹកមុខក្រៀមក្រំអាចបង្កប់នូវចិត្តអរសប្បាយ។
4. មនុស្សមានប្រាជ្ញាតែងចូលចិត្តនៅជាមួយអ្នកមានទុក្ខរីឯមនុស្សលេលាចូលចិត្តតែកន្លែងណាដែលមានការសប្បាយ។
5. ស្ដាប់ពាក្យស្ដីបន្ទោសរបស់មនុស្សមានប្រាជ្ញាប្រសើរជាងស្ដាប់ពាក្យបញ្ចើចបញ្ចើរបស់មនុស្សល្ងីល្ងើ។
6. សំណើចរបស់មនុស្សលេលាប្រៀបបីដូចជាស្នូរបន្លាដែលឆេះនៅពីក្រោមឆ្នាំង។ត្រង់នេះក៏ឥតបានការអ្វីដែរ។
7. ពេលណាអ្នកប្រាជ្ញប្រើអំណាចសង្កត់សង្កិនអ្នកដទៃអ្នកប្រាជ្ញនោះក្លាយទៅជាមនុស្សលេលាហើយសំណូកក៏រមែងធ្វើឲ្យមនុស្សពុករលួយដែរ។
8. បង្ហើយការងារអ្វីមួយ វិសេសជាងចាប់ផ្ដើមចិត្តអត់ធ្មត់ ក៏វិសេសជាងចិត្តអួតបំប៉ោងដែរ។
9. កុំឆាប់មានចិត្តមួម៉ៅឡើយដ្បិតមានតែមនុស្សលេលាប៉ុណ្ណោះដែលរហ័សមួម៉ៅ។
10. មិនត្រូវពោលថា «ហេតុអ្វីបានសម័យបុរាណប្រសើរជាងសព្វថ្ងៃ?» ដ្បិតសំណួរបែបនេះមិនមែនមកពីប្រាជ្ញាទេ។
11. ប្រាជ្ញាមានតម្លៃដូចកេរមត៌ក ហើយតែងតែផ្ដល់ផលប្រយោជន៍ឲ្យមនុស្សគ្រប់ៗរូប។
12. ស្ថិតនៅក្រោមម្លប់ប្រាជ្ញាក៏ដូចជាស្ថិតនៅក្រោមម្លប់របស់ប្រាក់ដែរ។ គុណប្រយោជន៍នៃចំណេះដឹងមានដូចតទៅ: ប្រាជ្ញាតែងតែផ្ដល់អាយុយឺនយូរដល់អ្នកដែលមានប្រាជ្ញា។
13. ចូរសង្កេតមើលកិច្ចការដែលព្រះជាម្ចាស់ធ្វើ។ អ្វីៗដែលព្រះអង្គធ្វើឲ្យកោង នោះគ្មាននរណាអាចពត់ឲ្យត្រង់បានឡើយ។