1. ពេលណាអ្នកទៅព្រះដំណាក់របស់ព្រះជាម្ចាស់ ត្រូវពិចារណាឲ្យបានល្អិតល្អន់។ ត្រូវចូលទៅជិតព្រះអង្គ ដើម្បីត្រងត្រាប់ស្ដាប់ ជាជាងចង់ថ្វាយយញ្ញបូជាដូចមនុស្សលេលា ដ្បិតអ្នកទាំងនោះពុំដឹងថាខ្លួនប្រព្រឹត្តអំពើអាក្រក់ទេ។
2. កុំឆាប់បើកមាត់និយាយពេក ហើយក៏មិនត្រូវប្រញាប់ពោលពាក្យសន្យានឹងព្រះជាម្ចាស់លឿនពេកដែរ ដ្បិតព្រះជាម្ចាស់គង់នៅស្ថានបរមសុខ រីឯអ្នកវិញ អ្នកស្ថិតនៅលើផែនដី។ ដូច្នេះ ត្រូវចេះប្រមាណពាក្យសម្ដីរបស់ខ្លួន។
3. ការខ្វល់ខ្វាយច្រើនបណ្ដាលឲ្យយល់សប្ដិច្រើន ហើយការនិយាយច្រើនក៏បណ្ដាលឲ្យខុសច្រើនដែរ។