2. ខ្ញុំយល់ថា អ្នកដែលស្លាប់ទៅហើយមានសុភមង្គលជាងអ្នកដែលនៅរស់។
3. ក៏ប៉ុន្តែ អ្នកដែលមិនទាន់កើត ហើយមិនបានឃើញអំពើអាក្រក់ទាំងប៉ុន្មានដែលមនុស្សប្រព្រឹត្តនៅលើផែនដី ប្រសើរជាងមនុស្សដែលស្លាប់ និងមនុស្សដែលនៅរស់ទៅទៀត។
4. ខ្ញុំយល់ឃើញថា ការនឿយហត់ដែលមនុស្សខំប្រឹងប្រែងធ្វើរហូតដល់មានជោគជ័យនោះ គឺមកពីការច្រណែនគ្នាប៉ុណ្ណោះ។ ត្រង់នេះក៏នៅតែឥតបានការ ដូចដេញចាប់ខ្យល់។
5. មនុស្សលេលាគិតតែពីឱបដៃ ហើយស៊ីសាច់ខ្លួនឯង។
6. បានសម្រាកតែបន្តិច នោះប្រសើរជាងខំប្រឹងប្រែងធ្វើការច្រើន ដូចជាដេញចាប់ខ្យល់។
7. ខ្ញុំបានឃើញការម្យ៉ាងទៀតនៅលើផែនដីនេះ ដែលឥតបានការ
8. គឺមនុស្សរស់នៅកណ្ដោចកណ្ដែងតែម្នាក់ឯង គ្មានកូន គ្មានបងប្អូន តែអ្នកនោះធ្វើការមិនចេះឈប់ ចង់បានទ្រព្យ មិនចេះស្កប់ចិត្ត។ តើខ្ញុំខំប្រឹងធ្វើការសម្រាប់នរណា បានជាបង្អត់ខ្លួនឯងមិនឲ្យមានសុភមង្គលដូច្នេះ? ត្រង់នេះទៀតក៏សុទ្ធតែឥតបានការ ហើយជាការខ្វល់ខ្វាយឥតអំពើ។
9. មនុស្សពីរនាក់ប្រសើរជាងមនុស្សតែម្នាក់ ដ្បិតកិច្ចការដែលអ្នកទាំងពីរធ្វើរួមគ្នា រមែងបានទទួលផលច្រើនជាង។