4. មានពេលយំ មានពេលសើចមានពេលសោយសោក មានពេលរាំសប្បាយ។
5. មានពេលគ្រវែងដុំថ្ម មានពេលរើសដុំថ្មមានពេលឱបថើប មានពេលមិនព្រមឱបថើប។
6. មានពេលស្វែងរក មានពេលបាត់បង់មានពេលថែទាំ មានពេលបោះចោល។
7. មានពេលហែក មានពេលដេរភ្ជិតឡើងវិញមានពេលនៅស្ងៀម មានពេលនិយាយ។
8. មានពេលស្រឡាញ់ មានពេលស្អប់មានពេលធ្វើសង្គ្រាម មានពេលសន្តិភាព។
9. តើអ្នកដែលខំប្រឹងប្រែងធ្វើការយ៉ាងលំបាកបានទទួលផលអ្វីខ្លះ?
10. ខ្ញុំសង្កេតឃើញថា ព្រះជាម្ចាស់បានប្រគល់ការងារយ៉ាងនឿយហត់ឲ្យមនុស្សលោកធ្វើ។
11. អ្វីៗដែលព្រះអង្គធ្វើសុទ្ធតែល្អស្អាត តាមពេលរបស់វា។ ទោះបីមនុស្សពុំអាចយល់ពីស្នាព្រះហស្ដ ដែលព្រះជាម្ចាស់បានធ្វើ ចាប់ពីដើមរហូតដល់ចុងបញ្ចប់ក្ដី ក៏ព្រះអង្គប្រទានឲ្យគេចេះគិតអំពីពេលវេលា ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។
12. ខ្ញុំយល់ឃើញថា គ្មានការអ្វីប្រសើរសម្រាប់មនុស្ស ក្រៅពីការសប្បាយ និងមានសេចក្ដីសុខ ក្នុងពេលដែលខ្លួននៅមានជីវិតនោះឡើយ។