3. មានពេលសម្លាប់ មានពេលព្យាបាលរបួសមានពេលផ្ដួលរំលំ មានពេលសង់។
4. មានពេលយំ មានពេលសើចមានពេលសោយសោក មានពេលរាំសប្បាយ។
5. មានពេលគ្រវែងដុំថ្ម មានពេលរើសដុំថ្មមានពេលឱបថើប មានពេលមិនព្រមឱបថើប។
6. មានពេលស្វែងរក មានពេលបាត់បង់មានពេលថែទាំ មានពេលបោះចោល។
7. មានពេលហែក មានពេលដេរភ្ជិតឡើងវិញមានពេលនៅស្ងៀម មានពេលនិយាយ។
8. មានពេលស្រឡាញ់ មានពេលស្អប់មានពេលធ្វើសង្គ្រាម មានពេលសន្តិភាព។
9. តើអ្នកដែលខំប្រឹងប្រែងធ្វើការយ៉ាងលំបាកបានទទួលផលអ្វីខ្លះ?
10. ខ្ញុំសង្កេតឃើញថា ព្រះជាម្ចាស់បានប្រគល់ការងារយ៉ាងនឿយហត់ឲ្យមនុស្សលោកធ្វើ។
11. អ្វីៗដែលព្រះអង្គធ្វើសុទ្ធតែល្អស្អាត តាមពេលរបស់វា។ ទោះបីមនុស្សពុំអាចយល់ពីស្នាព្រះហស្ដ ដែលព្រះជាម្ចាស់បានធ្វើ ចាប់ពីដើមរហូតដល់ចុងបញ្ចប់ក្ដី ក៏ព្រះអង្គប្រទានឲ្យគេចេះគិតអំពីពេលវេលា ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។
12. ខ្ញុំយល់ឃើញថា គ្មានការអ្វីប្រសើរសម្រាប់មនុស្ស ក្រៅពីការសប្បាយ និងមានសេចក្ដីសុខ ក្នុងពេលដែលខ្លួននៅមានជីវិតនោះឡើយ។
13. ការស៊ីផឹក និងការមានអំណរសប្បាយចំពោះកិច្ចការដែលខ្លួនបានធ្វើនោះ គឺជាអំណោយទានដែលព្រះជាម្ចាស់ឲ្យមនុស្សគ្រប់ៗរូប។
14. ខ្ញុំយល់ឃើញថា អ្វីៗដែលព្រះជាម្ចាស់ធ្វើរមែងនៅស្ថិតស្ថេររហូត ហើយមិនត្រូវការបន្ថែម ឬបន្ថយទេ។ ព្រះអង្គធ្វើដូច្នេះ ដើម្បីឲ្យយើងគោរពកោតខ្លាចព្រះអង្គ។
15. អ្វីៗដែលមាននៅបច្ចុប្បន្នកាលនេះ ពីអតីតកាលក៏ធ្លាប់មានដែរ ហើយអ្វីៗដែលនឹងកើតមាននៅអនាគតកាល សុទ្ធតែមានរួចស្រេចមកហើយ។ អ្វីៗដែលកន្លងហួសទៅហើយ ព្រះជាម្ចាស់ធ្វើឲ្យកើតមានសាជាថ្មី។
16. នៅលើផែនដីនេះ ខ្ញុំក៏បានឃើញហេតុការណ៍មួយទៀត គឺកន្លែងដែលត្រូវមានយុត្តិធម៌ បែរជាមានអំពើអាក្រក់ ហើយកន្លែងដែលត្រូវមានអំពើសុចរិត ក៏មានអំពើអាក្រក់ដែរ។
17. ខ្ញុំបានរិះគិតក្នុងចិត្តថា: ព្រះជាម្ចាស់នឹងវិនិច្ឆ័យមនុស្សសុចរិត ព្រមទាំងមនុស្សអាក្រក់ ដ្បិតមានពេលកំណត់សម្រាប់អ្វីៗទាំងអស់ ហើយក៏មានពេលវិនិច្ឆ័យគ្រប់អំពើដែលមនុស្សប្រព្រឹត្តដែរ។
18. ខ្ញុំរិះគិតអំពីមនុស្សលោក គឺព្រះជាម្ចាស់នឹងល្បងលពួកគេ ដើម្បីឲ្យពួកគេយល់ដោយខ្លួនឯងថា ពួកគេមិនខុសពីសត្វឡើយ