1. អ្វីៗដែលមាននៅផែនដី កើតឡើងតាមពេលកំណត់របស់វា។
2. មានពេលកើត មានពេលស្លាប់មានពេលដាំ មានពេលដក។
3. មានពេលសម្លាប់ មានពេលព្យាបាលរបួសមានពេលផ្ដួលរំលំ មានពេលសង់។
4. មានពេលយំ មានពេលសើចមានពេលសោយសោក មានពេលរាំសប្បាយ។
5. មានពេលគ្រវែងដុំថ្ម មានពេលរើសដុំថ្មមានពេលឱបថើប មានពេលមិនព្រមឱបថើប។
6. មានពេលស្វែងរក មានពេលបាត់បង់មានពេលថែទាំ មានពេលបោះចោល។
7. មានពេលហែក មានពេលដេរភ្ជិតឡើងវិញមានពេលនៅស្ងៀម មានពេលនិយាយ។