សាស្ដា 3:1-12 Khmer Standard Version (KHSV)

1. អ្វីៗ​ដែល​មាន​នៅ​ផែនដី កើត​ឡើង​តាម​ពេល​កំណត់​របស់​វា។

2. មាន​ពេល​កើត មាន​ពេល​ស្លាប់មាន​ពេល​ដាំ មាន​ពេល​ដក។

3. មាន​ពេល​សម្លាប់ មាន​ពេល​ព្យាបាល​របួសមាន​ពេល​ផ្ដួល​រំលំ មាន​ពេល​សង់។

4. មាន​ពេល​យំ មាន​ពេល​សើចមាន​ពេល​សោយ​សោក មាន​ពេល​រាំ​សប្បាយ។

5. មាន​ពេល​គ្រវែង​ដុំ​ថ្ម មាន​ពេល​រើស​ដុំ​ថ្មមាន​ពេល​ឱប​ថើប មាន​ពេល​មិន​ព្រម​ឱប​ថើប។

6. មាន​ពេល​ស្វែង​រក មាន​ពេល​បាត់​បង់មាន​ពេល​ថែ​ទាំ មាន​ពេល​បោះ​ចោល។

7. មាន​ពេល​ហែក មាន​ពេល​ដេរ​ភ្ជិត​ឡើង​វិញមាន​ពេល​នៅ​ស្ងៀម មាន​ពេល​និយាយ។

8. មាន​ពេល​ស្រឡាញ់ មាន​ពេល​ស្អប់មាន​ពេល​ធ្វើ​សង្គ្រាម មាន​ពេល​សន្តិ‌ភាព។

9. តើ​អ្នក​ដែល​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ​យ៉ាង​លំបាក​បាន​ទទួល​ផល​អ្វី​ខ្លះ?

10. ខ្ញុំ​សង្កេត​ឃើញ​ថា ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ការ‌ងារ​យ៉ាង​នឿយ‌ហត់​ឲ្យ​មនុស្ស​លោក​ធ្វើ។

11. អ្វីៗ​ដែល​ព្រះ‌អង្គ​ធ្វើ​សុទ្ធ​តែ​ល្អ​ស្អាត តាម​ពេល​របស់​វា។ ទោះ​បី​មនុស្ស​ពុំ​អាច​យល់​ពី​ស្នា​ព្រះ‌ហស្ដ ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ ចាប់​ពី​ដើម​រហូត​ដល់​ចុង​បញ្ចប់​ក្ដី ក៏​ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​ចេះ​គិត​អំពី​ពេល​វេលា ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ដែរ។

12. ខ្ញុំ​យល់​ឃើញ​ថា គ្មាន​ការ​អ្វី​ប្រសើរ​សម្រាប់​មនុស្ស ក្រៅ​ពី​ការ​សប្បាយ និង​មាន​សេចក្ដី​សុខ ក្នុង​ពេល​ដែល​ខ្លួន​នៅ​មាន​ជីវិត​នោះ​ឡើយ។

សាស្ដា 3