សាស្ដា 12:1-2 Khmer Standard Version (KHSV)

1. ក្នុង​ពេល​ដែល​អ្នក​នៅ​ក្មេង​នៅ​ឡើយ ត្រូវ​នឹក​ដល់​ព្រះ‌អាទិករ​របស់​អ្នក មុន​ពេល​ថ្ងៃ​វេទនា​មក​ដល់ និង​មុន​ពេល​អាយុ​របស់​អ្នក​កាន់​តែ​ជ្រេ​ទៅៗ ហើយ​ពេល​នោះ អ្នក​នឹង​ពោល​ថា «ខ្ញុំ​លែង​សប្បាយ​ក្នុង​ជីវិត​ទៀត​ហើយ»។

2. ត្រូវ​នឹក​ដល់​ព្រះ‌អង្គ មុន​ពេល​ពន្លឺ​ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ និង​ផ្កាយ​ទាំង‌ឡាយ​ប្រែ​ទៅ​ជា​អាប់​រស្មី ហើយ​មុន​ពេល​ពពក និង​ភ្លៀង​មក​ដល់​ផ្ទួនៗ​គ្នា។

សាស្ដា 12