សាស្ដា 1:12-16 Khmer Standard Version (KHSV)

12. ខ្ញុំ​សាស្ដា ខ្ញុំ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​យេរូ‌សាឡឹម។

13. ខ្ញុំ​ខិត‌ខំ​ស្វែង​រក និង​យក​ប្រាជ្ញា​មក​រិះគិត​ពិចារណា​អំពី​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​កើត​មាន​នៅ​ក្រោម​មេឃ​នេះ។ ព្រះ‌ជាម្ចាស់​តម្រូវ​ឲ្យ​មនុស្ស​លោក​ខ្វល់​ខ្វាយ​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់​បំផុត។

14. ខ្ញុំ​បាន​ឃើញ​ថា​ស្នា‌ដៃ​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែនដី សុទ្ធ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។

15. អ្វីៗ​ដែល​កោង ពុំ​អាច​បត់​ឲ្យ​ត្រង់​វិញ​បាន​ឡើយ ហើយ​អ្វីៗ​ដែល​ខ្វះ​ក៏​ពុំ​អាច​រាប់​បាន​ដែរ។

16. ខ្ញុំ​រិះគិត​ថា: ខ្ញុំ​មាន​ប្រាជ្ញា​កាន់​តែ​ច្រើន​ឡើងៗ លើស​ស្ដេច​ឯ​ទៀតៗ ដែល​គ្រង​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​មុន​ខ្ញុំ។ ខ្ញុំ​មាន​បទ​ពិសោធ​ជា​ច្រើន​អំពី​ប្រាជ្ញា និង​ការ​ចេះ​ដឹង។

សាស្ដា 1