1. សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងអំពីស្រុកហាដ្រាក់។ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកក្រុងដាម៉ាសដ្បិតមនុស្សលោកទាំងឡាយក៏ជាកម្មសិទ្ធិរបស់ ព្រះអម្ចាស់ដូចកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែលដែរ។
2. ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកក្រុងហាម៉ាត់ ដែលនៅក្បែរក្រុងដាម៉ាសព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកក្រុងទីរ៉ុសនិងអ្នកក្រុងស៊ីដូនដែលសម្បូណ៌ដោយអ្នកប្រាជ្ញដ៏ជំនាញ។
3. ក្រុងទីរ៉ុសបានសង់កំពែងមួយដ៏រឹងមាំក្រុងនេះប្រមូលបានប្រាក់ច្រើន ដូចធូលីដីហើយមានមាសច្រើន ដូចភក់ដែលគេដើរជាន់នៅតាមផ្លូវ។
4. ប៉ុន្តែ ព្រះអម្ចាស់នឹងយកចេញពីពួកគេទាំងអស់ព្រះអង្គនឹងរុញកំពែងក្រុងរបស់គេទម្លាក់ទៅក្នុងសមុទ្រក្រុងនេះនឹងត្រូវរលាយ ដោយសារភ្លើង។
5. ពេលឃើញហេតុការណ៍នេះក្រុងអាស្កាឡូននឹងភ័យតក់ស្លុតក្រុងកាសានឹងឈឺចុកចាប់យ៉ាងខ្លាំងក្រុងអេក្រូនបាត់បង់សេចក្ដីសង្ឃឹមអស់រលីង។ក្រុងកាសានឹងលែងមានស្ដេចក្រុងអាស្កាឡូននឹងលែងមានមនុស្សរស់នៅ។
6. ពូជសាសន៍នានានឹងរស់នៅចំរុះគ្នាក្នុងក្រុងអាស្តូឌយើងនឹងបំបាត់អំនួតរបស់ពួកភីលីស្ទីន។
7. យើងនឹងយកសាច់ដែលមានជាប់ឈាមចេញពីមាត់របស់គេ។គឺសាច់ដែលគេសែនដល់ព្រះដ៏គួរស្អប់ខ្ពើមប្រជាជនភីលីស្ទីនដែលនៅសេសសល់នឹងធ្វើជាប្រជារាស្ត្ររបស់យើងពួកគេនឹងធ្វើជាមេដឹកនាំដូចកុលសម្ព័ន្ធយូដាដែរ។ប្រជាជននៅក្រុងអេក្រូននឹងចូលរួមជាមួយប្រជារាស្ត្ររបស់យើងដូចអ្នកក្រុងយេបូសដែរ។
8. យើងនឹងការពារដំណាក់របស់យើងមិនឲ្យកងទ័ពសត្រូវចេញចូលវាយលុកបានឡើយហើយយើងក៏មិនឲ្យនរណាសង្កត់សង្កិនប្រជារាស្ដ្ររបស់យើងទៀតដែរដ្បិតឥឡូវនេះ យើងមើលថែរក្សាពួកគេ។
9. ប្រជាជនក្រុងស៊ីយ៉ូនអើយចូរមានអំណររីករាយដ៏ខ្លាំងឡើងប្រជាជនក្រុងយេរូសាឡឹមអើយចូរស្រែកហ៊ោយ៉ាងសប្បាយមើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នកយាងមករកអ្នកហើយព្រះអង្គសុចរិត ព្រះអង្គនាំការសង្គ្រោះមកព្រះអង្គមានព្រះហឫទ័យស្លូតបូតព្រះអង្គគង់នៅលើខ្នងលាគឺព្រះអង្គគង់នៅលើខ្នងកូនលា។
10. ព្រះអង្គនឹងយករទេះចំបាំងចេញពីស្រុកអេប្រាអ៊ីមយកទ័ពសេះចេញពីក្រុងយេរូសាឡឹមព្រះអង្គកាច់បំបាក់ធ្នូដែលគេប្រើធ្វើសង្គ្រាម។ព្រះអង្គនឹងប្រកាសប្រាប់ប្រជាជាតិនានាអំពីសន្តិភាព។ព្រះអង្គនឹងគ្រប់គ្រងពីសមុទ្រម្ខាងទៅសមុទ្រម្ខាងទៀតហើយចាប់ពីទន្លេអឺប្រាតរហូតដល់ទីដាច់ស្រយាលនៃផែនដី។
11. ចំណែកឯអ្នកវិញ ដោយយល់ដល់លោហិតនៃសម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នកយើងនឹងដោះលែងប្រជាជនរបស់អ្នកដែលជាប់ទោសឲ្យរួចពីរណ្ដៅដែលគ្មានទឹក។
12. អ្នកទោសដែលពោរពេញទៅដោយសេចក្ដីសង្ឃឹមអើយចូរនាំគ្នាវិលត្រឡប់ទៅកាន់ក្រុងដែលមានកំពែងដ៏រឹងមាំវិញចុះ!ថ្ងៃនេះ យើងប្រកាសឲ្យអ្នករាល់គ្នាដឹងថាអ្វីៗដែលអ្នករាល់គ្នាខាតបង់យើងនឹងសងអ្នករាល់គ្នាវិញមួយជាពីរ។
13. យើងនឹងយកយូដាធ្វើជាធ្នូរបស់យើងយើងនឹងយកអេប្រាអ៊ីមធ្វើជាព្រួញក្រុងស៊ីយ៉ូនអើយយើងនឹងចាត់កូនចៅរបស់អ្នកឲ្យទៅប្រហារកូនចៅពួកយ៉ាវ៉នយើងនឹងប្រើអ្នក ដូចដាវរបស់វីរបុរស!។
14. ព្រះអម្ចាស់នឹងលេចមក ស្ថិតនៅពីលើពួកគេព្រួញរបស់ព្រះអង្គប្រៀបបាននឹងផ្លេកបន្ទោរ ព្រះជាអម្ចាស់នឹងផ្លុំស្នែងព្រះអង្គយាងទៅមុខក្នុងព្យុះសង្ឃរាដែលបក់មកពីទិសខាងត្បូង។