សាការី 4:10-13 Khmer Standard Version (KHSV)

10. មិន​ត្រូវ​មាក់‌ងាយ​កិច្ចការ​តូច‌តាច​នៅ​ពេល​គេ​ផ្ដើម​កសាង​នោះ​ឡើយ តែ​ត្រូវ​សប្បាយ​រីក‌រាយ​ដោយ​ឃើញ​លោក​សូរ៉ូ‌បាបិល​ចាប់​ផ្ដើម​ចាក់​គ្រឹះ​ដូច្នេះ»។«ចង្កៀង​ទាំង​ប្រាំ‌ពីរ​នេះ​ជា​ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់​ដែល​ទត​មើល​ផែនដី​ទាំង​មូល»។

11. ខ្ញុំ​សួរ​ទេវតា​ថា៖ «ចុះ​អូលីវ​ទាំង​ពីរ​ដើម​ដែល​នៅ​ខាង​ស្ដាំ និង​ខាង​ឆ្វេង​ជើង​ចង្កៀង​ជា​អ្វី​ដែរ?»។

12. ខ្ញុំ​សួរ​ទេវតា​ទៀត​ថា៖ «តើ​មែក​អូលីវ​ពីរ​នៅ​ជិត​បំពង់​មាស​ទាំង​ពីរ ហើយ​បង្ហូរ​ប្រេង​មាស​ពី​ដើម​អូលីវ​ទៅ​ក្នុង​ចង្កៀង​នោះ​ជា​អ្វី​ដែរ?»។

13. ទេវតា​តប​មក​ខ្ញុំ​ថា៖ «តើ​លោក​មិន​ដឹង​ទេ​ឬ?»។ ខ្ញុំ​តប​ថា៖ «ទេ លោក​ម្ចាស់!»។

សាការី 4