11. «នៅថ្ងៃនោះ ប្រជាជាតិជាច្រើននឹងជំពាក់ចិត្តលើយើង ជាព្រះអម្ចាស់ហើយធ្វើជាប្រជារាស្ត្ររបស់យើងតែយើងនឹងស្ថិតនៅជាមួយអ្នក»។ពេលនោះ អ្នកនឹងទទួលស្គាល់ថា ព្រះអម្ចាស់នៃពិភពទាំងមូលបានចាត់ខ្ញុំឲ្យមករកអ្នក។
12. ព្រះអម្ចាស់នឹងយកស្រុកយូដាធ្វើជាទឹកដីរបស់ព្រះអង្គផ្ទាល់ក្នុងទឹកដីដ៏វិសុទ្ធព្រះអង្គនឹងជ្រើសរើសក្រុងយេរូសាឡឹមដូចពីមុន។
13. សត្វលោកទាំងឡាយត្រូវស្ងៀមស្ងាត់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដ្បិតព្រះអង្គតើនឡើង ហើយយាងចេញពីព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ។