1. ខ្ញុំក្រឡេកមើលទៅ ខ្ញុំនិមិត្តឃើញបុរសម្នាក់កាន់ខ្សែរង្វាស់មួយ។
2. ខ្ញុំសួរបុរសនោះថា លោកអញ្ជើញទៅណា។ លោកតបមកវិញថា៖ «ខ្ញុំទៅវាស់ក្រុងយេរូសាឡឹម ដើម្បីឲ្យដឹងប្រវែងទទឹង និងបណ្ដោយ»។
3. ពេលនោះ ទេវតាដែលនិយាយជាមួយខ្ញុំ ដើរទៅមុខ ហើយមានទេវតាមួយរូបទៀតមកជួប
4. ដោយប្រាប់ថា៖ «ចូររត់ទៅប្រាប់យុវជនដែលកាន់ខ្សែរង្វាស់នោះថា: យេរូសាឡឹមនឹងទៅជាក្រុងមួយដែលគ្មានកំពែង ព្រោះមានមនុស្ស និងសត្វជាច្រើនរស់នៅ។
5. រីឯយើងវិញ យើងនឹងនៅទីនេះធ្វើជាកំពែងភ្លើងការពារក្រុង ហើយយើងក៏ទៅជាសិរីរុងរឿងរបស់ក្រុងនេះដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
6. «យើងបានកំចាត់កំចាយអ្នករាល់គ្នាទៅតាមទិសទាំងបួន!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ឥឡូវនេះ ចូរនាំគ្នាប្រញាប់ប្រញាល់រត់ចាកចេញពីស្រុកខាងជើងមក!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។