9. ព្រះអម្ចាស់នឹងធ្វើជាព្រះមហាក្សត្រគ្រងរាជ្យលើផែនដីទាំងមូល។នៅថ្ងៃនោះ មនុស្សគ្រប់ៗគ្នានឹងថ្វាយបង្គំ ព្រះអម្ចាស់តែមួយព្រះអង្គគត់គឺមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ។
10. ទឹកដីទាំងមូល គឺចាប់ពីកេបារហូតដល់រីម៉ូនដែលនៅខាងត្បូងក្រុងយេរូសាឡឹមនឹងទៅជាវាលទំនាប។គេនឹងសង់ក្រុងយេរូសាឡឹមឡើងវិញនៅលើកន្លែងដដែលគឺចាប់តាំងពីទ្វារបេនយ៉ាមីនរហូតដល់កន្លែងដែលមានទ្វារកាលពីមុននិងរហូតដល់ទ្វារមុមហើយចាប់តាំងពីប៉មហាណានាលរហូតដល់កន្លែងជាន់ផ្លែទំពាំងបាយជូររបស់ហ្លួង។
11. ក្រុងយេរូសាឡឹមនឹងមានប្រជាជនរស់នៅឡើងវិញហើយក៏គ្មាននរណាមកបំផ្លាញទៀតដែរយេរូសាឡឹមនឹងបានសុខសាន្តត្រាណ។
12. ព្រះអម្ចាស់នឹងប្រហារជាតិសាសន៍ទាំងប៉ុន្មានដែលបានលើកទ័ពមកវាយលុកក្រុងយេរូសាឡឹមដោយប្រើគ្រោះកាចដូចតទៅ:សាច់របស់ពួកគេនឹងត្រូវរលួយនៅពេលពួកគេឈរគ្រាប់ភ្នែករបស់ពួកគេនឹងរលួយក្នុងភ្នែកអណ្ដាតរបស់ពួកគេនឹងរលួយនៅក្នុងមាត់។
13. នៅថ្ងៃនោះ ព្រះអម្ចាស់នឹងធ្វើឲ្យកើតវឹកវរយ៉ាងខ្លាំងក្នុងជួរទ័ពរបស់ពួកគេម្នាក់ៗងាកទៅប្រហារអ្នកដែលនៅក្បែរខ្លួន។
14. អ្នកស្រុកយូដានាំគ្នាការពារក្រុងយេរូសាឡឹមពួកគេនឹងប្រមូលយកជយភ័ណ្ឌពីប្រជាជាតិទាំងអស់ដែលនៅជុំវិញគឺមាស ប្រាក់ និងសម្លៀកបំពាក់ដ៏ច្រើន។