3. ព្រះអម្ចាស់នឹងយាងចេញមកប្រហារប្រជាជាតិទាំងនោះដូចនៅថ្ងៃព្រះអង្គធ្វើសឹកសង្គ្រាមនិងថ្ងៃព្រះអង្គប្រយុទ្ធនឹងគូសត្រូវ។
4. នៅថ្ងៃនោះ ព្រះអង្គដាក់ព្រះបាទាលើភ្នំដើមអូលីវ ដែលនៅទល់មុខនឹងក្រុងយេរូសាឡឹម គឺនៅខាងកើតទីក្រុង។ភ្នំដើមអូលីវនឹងត្រូវប្រេះជាពីរ ចំពាក់កណ្ដាលពីទិសខាងកើតទៅទិសខាងលិចហើយក្លាយទៅជាជ្រលងភ្នំមួយយ៉ាងធំ។ចំហៀងភ្នំម្ខាងកំរើកទៅខាងជើងម្ខាងទៀតទៅទិសខាងត្បូង។
5. ពេលនោះ អ្នករាល់គ្នានឹងរត់ភៀសខ្លួនទៅនៅតាមជ្រលងភ្នំរបស់យើងដ្បិតជ្រលងភ្នំនេះលាតសន្ធឹងរហូតដល់អាសែល។អ្នករាល់គ្នានឹងរត់ភៀសខ្លួនដូចអ្នករាល់គ្នារត់គេចពីការរញ្ជួយផែនដីនៅជំនាន់អូសៀស ជាស្ដេចស្រុកយូដា។ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ នឹងយាងមកហើយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ព្រះអង្គក៏មកជាមួយដែរ។
6. នៅថ្ងៃនោះនឹងលែងមានពន្លឺថ្ងៃលែងមានធាតុត្រជាក់ ឬទឹកកកទៀតដែរ។
7. ថ្ងៃនោះ ជាថ្ងៃមួយខុសប្លែកពីធម្មតាមានតែព្រះអម្ចាស់ទេដែលជ្រាប។ពេលនោះ គ្មានថ្ងៃគ្មានយប់ទេសូម្បីតែពេលល្ងាច ក៏នៅតែភ្លឺដែរ
8. នៅថ្ងៃនោះ នឹងមានទឹកផ្ដល់ជីវិតហូរចេញពីក្រុងយេរូសាឡឹមមួយផ្នែកហូរចាក់ទៅសមុទ្រខាងកើតមួយផ្នែកទៀតហូរទៅសមុទ្រខាងលិចរដូវប្រាំង ក៏ដូចជារដូវវស្សាដែរ។
9. ព្រះអម្ចាស់នឹងធ្វើជាព្រះមហាក្សត្រគ្រងរាជ្យលើផែនដីទាំងមូល។នៅថ្ងៃនោះ មនុស្សគ្រប់ៗគ្នានឹងថ្វាយបង្គំ ព្រះអម្ចាស់តែមួយព្រះអង្គគត់គឺមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ។
10. ទឹកដីទាំងមូល គឺចាប់ពីកេបារហូតដល់រីម៉ូនដែលនៅខាងត្បូងក្រុងយេរូសាឡឹមនឹងទៅជាវាលទំនាប។គេនឹងសង់ក្រុងយេរូសាឡឹមឡើងវិញនៅលើកន្លែងដដែលគឺចាប់តាំងពីទ្វារបេនយ៉ាមីនរហូតដល់កន្លែងដែលមានទ្វារកាលពីមុននិងរហូតដល់ទ្វារមុមហើយចាប់តាំងពីប៉មហាណានាលរហូតដល់កន្លែងជាន់ផ្លែទំពាំងបាយជូររបស់ហ្លួង។
11. ក្រុងយេរូសាឡឹមនឹងមានប្រជាជនរស់នៅឡើងវិញហើយក៏គ្មាននរណាមកបំផ្លាញទៀតដែរយេរូសាឡឹមនឹងបានសុខសាន្តត្រាណ។
12. ព្រះអម្ចាស់នឹងប្រហារជាតិសាសន៍ទាំងប៉ុន្មានដែលបានលើកទ័ពមកវាយលុកក្រុងយេរូសាឡឹមដោយប្រើគ្រោះកាចដូចតទៅ:សាច់របស់ពួកគេនឹងត្រូវរលួយនៅពេលពួកគេឈរគ្រាប់ភ្នែករបស់ពួកគេនឹងរលួយក្នុងភ្នែកអណ្ដាតរបស់ពួកគេនឹងរលួយនៅក្នុងមាត់។
13. នៅថ្ងៃនោះ ព្រះអម្ចាស់នឹងធ្វើឲ្យកើតវឹកវរយ៉ាងខ្លាំងក្នុងជួរទ័ពរបស់ពួកគេម្នាក់ៗងាកទៅប្រហារអ្នកដែលនៅក្បែរខ្លួន។
14. អ្នកស្រុកយូដានាំគ្នាការពារក្រុងយេរូសាឡឹមពួកគេនឹងប្រមូលយកជយភ័ណ្ឌពីប្រជាជាតិទាំងអស់ដែលនៅជុំវិញគឺមាស ប្រាក់ និងសម្លៀកបំពាក់ដ៏ច្រើន។