14. អ្នកស្រុកយូដានាំគ្នាការពារក្រុងយេរូសាឡឹមពួកគេនឹងប្រមូលយកជយភ័ណ្ឌពីប្រជាជាតិទាំងអស់ដែលនៅជុំវិញគឺមាស ប្រាក់ និងសម្លៀកបំពាក់ដ៏ច្រើន។
15. គ្រោះកាចក៏នឹងកើតមានចំពោះសេះលាកាត់ អូដ្ឋ លា និងសត្វទាំងអស់នៅក្នុងជំរំរបស់ពួកគេគ្រោះកាចនេះ ក៏ដូចគ្រោះកាចមុនដែរ។
16. ពេលនោះ ក្នុងចំណោមប្រជាជាតិទាំងអស់ដែលបានវាយលុកក្រុងយេរូសាឡឹមអស់អ្នកដែលនៅសេសសល់នឹងនាំគ្នាមកជារៀងរាល់ឆ្នាំដើម្បីថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូលដែលជាព្រះមហាក្សត្រហើយពួកគេប្រារព្ធពិធីបុណ្យបារាំ។
17. ប្រសិនបើមានអំបូរណានៅលើផែនដីមិនឡើងមកក្រុងយេរូសាឡឹមដើម្បីថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូលដែលជាព្រះមហាក្សត្រទេនោះនឹងគ្មានភ្លៀងធ្លាក់លើទឹកដីគេឡើយ។
18. ប្រសិនបើអំបូររបស់ជនជាតិអេស៊ីបមិនឡើងមកទេ ព្រះអម្ចាស់នឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះពួកគេដូចប្រជាជាតិនានាដែលមិនព្រមឡើងមកប្រារព្ធពិធីបុណ្យបារាំដែរ។
19. ទោសនេះនឹងកើតមានចំពោះស្រុកអេស៊ីបនិងប្រជាជាតិទាំងអស់ដែលមិនឡើងមកប្រារព្ធពិធីបុណ្យបារាំ។
20. នៅថ្ងៃនោះ គេនឹងចារឹកអក្សរនៅលើកណ្ដឹងដែលគេពាក់ឲ្យសេះថា“ញែកថ្វាយព្រះអម្ចាស់”។រីឯថ្លាងសម្រាប់ស្ងោរសាច់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ក៏គេចាត់ទុកជាសក្ការៈដូចចានសម្រាប់ប្រោះឈាមដែលស្ថិតនៅក្បែរអាសនៈដែរ។
21. ថ្លាងទាំងអស់នៅក្រុងយេរូសាឡឹមនិងនៅក្នុងស្រុកយូដាត្រូវញែកថ្វាយព្រះអម្ចាស់នៃពិភពទាំងមូល។អស់អ្នកដែលមកថ្វាយយញ្ញបូជានឹងប្រើថ្លាងទាំងនោះសម្រាប់ស្ងោរសាច់។នៅថ្ងៃនោះ លែងមានអ្នកលក់ដូរនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នៃពិភពទាំងមូលទៀតហើយ។