1. ថ្ងៃរបស់ព្រះអម្ចាស់មកជិតដល់ហើយ!ប្រជាជនក្រុងយេរូសាឡឹមអើយថ្ងៃនោះ ខ្មាំងសត្រូវនឹងចែកទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា នៅមុខអ្នករាល់គ្នា។
2. យើងនឹងប្រមូលប្រជាជាតិទាំងអស់ឲ្យលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម។ពួកគេនឹងវាយយកបានទីក្រុងហើយរឹបអូសយកទ្រព្យសម្បត្តិអស់ពីផ្ទះព្រមទាំងរំលោភលើស្រីៗទៀតផង។អ្នកក្រុងចំនួនពាក់កណ្ដាលនឹងត្រូវគេកៀរយកទៅជាឈ្លើយតែប្រជាជនដែលនៅសេសសល់មិនត្រូវគេដេញចេញពីទីក្រុងឡើយ។
3. ព្រះអម្ចាស់នឹងយាងចេញមកប្រហារប្រជាជាតិទាំងនោះដូចនៅថ្ងៃព្រះអង្គធ្វើសឹកសង្គ្រាមនិងថ្ងៃព្រះអង្គប្រយុទ្ធនឹងគូសត្រូវ។
4. នៅថ្ងៃនោះ ព្រះអង្គដាក់ព្រះបាទាលើភ្នំដើមអូលីវ ដែលនៅទល់មុខនឹងក្រុងយេរូសាឡឹម គឺនៅខាងកើតទីក្រុង។ភ្នំដើមអូលីវនឹងត្រូវប្រេះជាពីរ ចំពាក់កណ្ដាលពីទិសខាងកើតទៅទិសខាងលិចហើយក្លាយទៅជាជ្រលងភ្នំមួយយ៉ាងធំ។ចំហៀងភ្នំម្ខាងកំរើកទៅខាងជើងម្ខាងទៀតទៅទិសខាងត្បូង។