7. អេប្រាអ៊ីមនឹងប្រៀបដូចជាទាហានដ៏អង់អាចពួកគេមានចិត្តសប្បាយ ដូចបានស្រាផឹក។ពេលឃើញដូច្នេះកូនចៅរបស់ពួកគេនឹងមានចិត្តត្រេកអរចិត្តរបស់ពួកគេពោរពេញទៅដោយអំណរព្រោះតែព្រះអម្ចាស់។
8. យើងនឹងហៅប្រជារាស្ត្ររបស់យើងឲ្យមកជួបជុំគ្នាដ្បិតយើងបានរំដោះពួកគេ។ពួកគេនឹងកើនចំនួនច្រើនឡើងដូចពីដើម។
9. យើងនឹងកំចាត់កំចាយពួកគេទៅនៅក្នុងចំណោមប្រជាជាតិនានាពេលនៅឆ្ងាយ ពួកគេនឹងនឹកដល់យើងពួកគេនឹងបង្កើតកូនចៅហើយនាំគ្នាវិលត្រឡប់មកវិញ។
10. យើងនឹងឲ្យពួកគេវិលមកពីស្រុកអេស៊ីបយើងនឹងប្រមូលពួកគេពីស្រុកអាស្ស៊ីរីយើងនឹងនាំពួកគេទៅនៅស្រុកកាឡាដ និងស្រុកលីបង់រហូតទាល់តែចង្អៀតទឹកដី។