4. មេដឹកនាំទាំងអស់នឹងកើតចេញពីកុលសម្ព័ន្ធយូដាពួកគេរឹងមាំដូចថ្មគ្រឹះដ៏សំខាន់រឹងប៉ឹងដូចចម្រឹង និងពូកែដូចធ្នូចំបាំង។
5. ពួកគេនឹងប្រៀបដូចជាទាហានដ៏អង់អាចដែលជាន់ឈ្លីបច្ចាមិត្តដូចភក់ជ្រាំនៅតាមផ្លូវ។ពួកគេវាយសម្រុកទៅលើខ្មាំងដ្បិតព្រះអម្ចាស់គង់នៅជាមួយពួកគេ។រីឯទ័ពសេះរបស់ខ្មាំងសត្រូវនឹងត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។
6. «យើងនឹងពង្រឹងកម្លាំងកូនចៅយូដាយើងនឹងសង្គ្រោះកូនចៅយ៉ូសែបយើងនឹងស្ដារស្ថានភាពរបស់ពួកគេឡើងវិញដ្បិតយើងនឹងអាណិតអាសូរពួកគេ។ពួកគេនឹងប្រៀបដូចជាប្រជាជនដែលយើងមិនបានបោះបង់ចោលសោះដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេយើងនឹងឆ្លើយតបទៅពួកគេវិញ។
7. អេប្រាអ៊ីមនឹងប្រៀបដូចជាទាហានដ៏អង់អាចពួកគេមានចិត្តសប្បាយ ដូចបានស្រាផឹក។ពេលឃើញដូច្នេះកូនចៅរបស់ពួកគេនឹងមានចិត្តត្រេកអរចិត្តរបស់ពួកគេពោរពេញទៅដោយអំណរព្រោះតែព្រះអម្ចាស់។
8. យើងនឹងហៅប្រជារាស្ត្ររបស់យើងឲ្យមកជួបជុំគ្នាដ្បិតយើងបានរំដោះពួកគេ។ពួកគេនឹងកើនចំនួនច្រើនឡើងដូចពីដើម។
9. យើងនឹងកំចាត់កំចាយពួកគេទៅនៅក្នុងចំណោមប្រជាជាតិនានាពេលនៅឆ្ងាយ ពួកគេនឹងនឹកដល់យើងពួកគេនឹងបង្កើតកូនចៅហើយនាំគ្នាវិលត្រឡប់មកវិញ។