សាការី 10:1-3 Khmer Standard Version (KHSV)

1. ចូរ​ទូល​សូម​ព្រះ‌អម្ចាស់​ប្រទានទឹក​ភ្លៀង​មក​អ្នក​រាល់​គ្នា នៅ​ចុង​រដូវ! ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះព្រះ‌អង្គ​ប្រទាន​ទឹក​ភ្លៀង​មក​យ៉ាង​បរិបូណ៌ព្រះ‌អង្គ​ធ្វើ​ឲ្យ​ដំណាំ​លូត​លាស់នៅ​តាម​ចម្ការ​របស់​អ្នក​រាល់​គ្នា។

2. រីឯ​រូប​ព្រះ​ក្លែង‌ក្លាយដែល​អ្នក​រាល់​គ្នា​ទៅ​សាក​សួរផ្ដល់​តែ​ចម្លើយ​បោក​បញ្ឆោត​ប៉ុណ្ណោះពួក​ហោរា​ថ្លែង​អំពី​និមិត្ត‌ហេតុ​ក្លែង‌ក្លាយសុបិន‌និមិត្ត​របស់​ពួក​គេ​សុទ្ធ​តែ​គ្មាន​ខ្លឹមសារពាក្យ​លើក​ទឹក​ចិត្ត​របស់​ពួក​គេក៏​ឥត​បាន​ការ​ដែរ។ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​ត្រូវ​វេទនាវង្វេង​ខ្ចាត់‌ខ្ចាយ​ដូច​ហ្វូង​ចៀម គ្មាន​គង្វាល។

3. «យើង​ខឹង​នឹង​ពួក​គង្វាល​ខ្លាំង​ណាស់យើង​នឹង​ដាក់​ទោស​ជន​បរទេស​ដែល​ដឹក​នាំប្រជា‌រាស្ត្រ​របស់​យើង»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​យាង​មក​រំដោះកូន​ចៅ​យូដា​ដែល​ជា​ហ្វូង​ចៀម​របស់​ព្រះ‌អង្គ។ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ពួក​គេទទួល​កិត្តិយស ដូច​សេះ​ចំបាំង​ដ៏​ចំណាន។

សាការី 10