វិវរណៈ 7:14-16 Khmer Standard Version (KHSV)

14. ខ្ញុំ​ក៏​ជម្រាប​លោក​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ លោក​ទេ​តើ​ដែល​ជ្រាប»។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា៖ «ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ដែល​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា​ដ៏​ខ្លាំង​នោះ។ គេ​បាន​បោក​អាវ​របស់​ខ្លួន​ឲ្យ​បាន​ស​ស្អាត ក្នុង​ព្រះ‌លោហិត​របស់​កូន​ចៀម។

15. ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះ‌ជា‌ម្ចាស់ និង​គោរព​បម្រើ​ព្រះ‌អង្គ​ទាំង​ថ្ងៃ​ទាំង​យប់ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក នឹង​ទទួល​គេ​ឲ្យ​ជ្រក​កោន​ក្នុង​ព្រះ‌ពន្លា*​របស់​ព្រះ‌អង្គ​។

16. ពួក​គេ​នឹង​លែង​ឃ្លាន លែង​ស្រេក​ទៀត​ហើយ ព្រះ‌អាទិត្យ និង​កម្ដៅ​គ្រប់​យ៉ាង ក៏​នឹង​លែង​ធ្វើ​ទុក្ខ​គេ​ទៀត​ដែរ

វិវរណៈ 7